ជិះម៉ូតូឆ្លងផ្លូវមិន​ប្រយ័ត្ន​ត្រូវម៉ូតូមួយគ្រឿងទៀតបុករងរបួសធ្ងន់ស្រាល៣នាក់

0
119

 

 

 
ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូឆ្លង​ផ្លូវមិនបានប្រើភ្លើងសុីញ៉ូត្រូវម៉ូតូមួយគ្រឿងជិះលឿនជ្រុលបុកពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ស្រាល៣នាក់។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី​២១ខែសីហាឆ្នាំ២០១៧​ស្ថិត​នៅចំនុចផ្លូវលេខព្រះសុីសុវត្តិ​ កែងផ្លូវលេខ១១០​ ស្ថិតក្នុងសង្កាត់ផ្សាថ្មី១​ ខណ្ឌដូនពេញ។
​ តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូស្កូបពី​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FH 6928 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុីសុវត្តិក្នុងទិសដៅត្បូងទៅជើង​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែទាញចង្កូតបត់ឆ្វេងឆ្លងផ្លូវបំណងទៅតាមបណ្តោយផ្លូវលេខ១១០​ ដោយមិនបានបើកភ្លើង​សុី​ញ៉ូស្រាប់តែមានបុរសម្នាក់ទៀតរួមដំណើរជាមួយជិះម៉ូតូម៉ាកzoomerx ពណ៌​ក្រហម​ លាយខៀវ ពាក់ស្លាកលេខភ្នំពេញ1GD 1534 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវព្រះសុីសុវត្តិ​ លឿនក៏ជ្រុលបុកពេញ​ទំហឹងបណ្តាលអោយអ្នកជិះម៉ូតូzoomerxបោក​ទៅនិងបង្គោលភ្លើងរងរបួសធ្ងន់ម្នាក់និងម្នាក់ទៀតរបួសស្រាល​រីម៉ូតូរងការខូចខាតយ៉ាងដំណំ។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗម្នាក់​ ចំណែកអ្នករងរបួសស្រាលបានធ្វើការសម្របសម្រួលគ្នាដោយគាភីខាងម៉ូតូzoomerx បានចេញថ្លៃជួសជុលទៅម៉ូតូស្កូបពីដើម្បីបញ្ចប់រឿង៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here