ពិត​ជា​អស្ចារ្យ​ណាស់​!​បើករថយន្តប៉ះម៉ូតូពីក្រោយហើយ ចុះមកកាន់កាំភ្លើងសំញែងទៀត

 

 
ភ្នំពេញ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តGS300បានបើកបុកម៉ូតូពីក្រោយបណ្តាលអោយបុរសម្នាក់រងរបួសស្រាលហើយ​ក៏​មានស្ត្រីម្នាក់ដែលជា​អ្នក​បើករថយន្តចុះមក​ដកកាំភ្លើងខ្លីសំញ៉ែងបង្កកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២១ខែសីហាឆ្នាំ២០១៧នៅចំណុចខាងលិចស្ពានអាកាសក្បាលថ្នល់​ ផ្លូវមុន្នីរង្ស​សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​។
​ តាម​ប្រភព​ពត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រឹមសង់​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1BW9252 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុន្នីវង្ស​ ក្នុងទិសដីពីលិចទៅកើត។លុះ​មកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាក​ ឡិចសុី​​ GS300​ ពណ៌​ស្ករ​ពាក់ស្លាកលេខភ្នំពេញ2AG 5545 បើកបរដោយស្ត្រីម្នាក់និងរួមដំណើរដោយបុរសជាប្តីម្នាក់ទៀត​ ធ្វើដំណើរមកពីក្រោយហើយបានបុកម៉ូតូបណ្តាលអោយរងរបួសស្រាល។ ហើយ​ភ្លាមៗ​នោះស្រាប់តែស្ត្រីជាអ្នកបើករថយន្តចុះមកដោយកាន់កាំភ្លើងជាប់និងដៃធ្វើអោយប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលគ្រាន់តែចរាចរណ៍បន្តិចបន្តួចសោះកាន់កាំភ្លើងមកបំណងធ្វើអី។
​ ក្រោយមកទើប​កម្លាំង​នគរ​បាល​មូលដ្ឋានចុះមកដល់ចំណុចកើតហេតុធ្វើការសម្របសម្រួលគ្នាតែដោយសារតែភាគីខាងម្ចាស់ម៉ូតូមិនសុខចិត្តក៏ទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍រាជធានីដើម្បីចុះមកធ្វើការវាស់វែងយករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក​ក្រុង​រងចាំដោះស្រាយពេលក្រោយ៕​សារ៉េត​

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *