សាក​សព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញដេកស្លាប់មុខបន្ទប់ជួលដោយមានឈាមក្នុង​កាតូ​ទឹក

0
157

 

 

 

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅមុខបន្ទប់ជួលដោយមានឈាមនៅក្នុង​កាតូ​ទឹក។ហេតុការណ៍​នេះ​បង្កអោយមានកាភ្ញាកផ្អើលកាលវេលាម៉ោង ១នឹង៣០នាទីរំលងអាត្រាត ឈានចូលថ្ងៃទី២២ខែសីហា ឆ្នាំ២០១៧ នៅបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ខែក ផាភេទប្រុសអាយុ ជាង៥០ឆ្នាំកម្មករលីកអីវ៉ាន់ ស្នាក់នៅផ្ទះជួលភូមិ ចោមចៅ​សង្កាត់​ចោមចៅ​ខណ្ឌពោធិ៍សែនជ័យមានភូមិកំណើតនៅភូមិព្រៃរកាឃុំឈើទាល ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ចំណែកឯ​ប្រពន្ធចុង ឈ្មោះ មាន នីម អាយុ៣៩ឆ្នាំមុខរបរ នៅផ្ទះរស់នៅបន្ទប់ជិតគ្នា ភូមិកំណើតនៅភូមិប្រាសាទភូមិវាល ឃុំខ្នោដំបង ស្រុកជើងព្រៃខេត្តកំពង់ចាម​នឹង​កូនស្រីបង្កើឈ្មោះ ផុន ភ័ក្ត ២៣ឆ្នាំ រោងចក្រស្នាក់នៅភូមិត្រពាំងពោធិ៍សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋផ្ទះជួលកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុមាននារីម្នាក់បានងើបទៅបាតជើងដោយបន្ទប់ទឹកផ្ទះជួលខាងលើ ប្រើរួមគ្នា ហើយគាត់បានដើរឆ្លងកាតមុខបន្ទប់ជួលទី១ដល់បន្ទប់ជួលទី៧ត្រង់មុខបន្ទប់ជួលជនរងគ្រោះ ដោយបន្ទប់ខាងលើមានបើកភ្លើងហើយបានឃើញមានឈាមហូរតាមមាត់នឹងនៅក្នុង​កាតូ​ទឹក សុទ្ធតែឈាមហើយមានការភិទភ័យ បានស្រែកហៅប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ព្រមទាំងប្រពន្ធជនរងគ្រោះមក​មើល។
តាម​ប្រភពពត៌មានពីស្រ្តីជាប្រពន្ធ បាននិយាយថា រូបគាត់ជាប្រពន្ធចុង ទើបបានរួមរស់ជាមួយគ្នាជិត១ខែតែមិនសូវ ជិតស្និតនឹងគ្នាឡើយ ដោយគាត់មានកូន៤នាក់ស្រី៣ប្រុស១ដោយនៅជាមួយគាត់២នាក់។ប្រពន្ធបានបន្តទៀតថា គាត់មានបន្ទប់២ដែលនៅជិតគ្នា បន្ទប់លេខ៧មួយនឹងលេខ១០មួយ ហើយរូបគាត់មិនបានដឹងប្តីរបស់គាត់ក្អួតឈាមឡើយ ដោយគាត់នៅបន្ទប់ផ្សេង ដោយកូនរបស់គាត់ពេលល្ងេច យំខ្លាំងពេក ហើយគាត់បានដេកលក់នៅបន្ទប់ផ្សេង ជាមួយកូនបាត់ទៅ។

បើតាមប្រភពពីកូនបង្កើតឈ្មោះផុន ភ័ក្ត ត្រូវជាកូនស្រីពៅ បាននិយាយថា ឪពុករបស់គាត់មានកូនចំនួន៣នាក់ប្រុ១ស្រី២ហើយបាននិយាយថាឪពុកខ្លួន បានបែកពីម្តាយរបស់ខ្លួនតាំងពីនៅតូចៗមកម្លះ ដោយមិនបានជួយចិញ្ចឹមកូនៗដួចឪពុកគេឡើយហើយ ឪពុកខ្លួន បានធ្វើកម្មករសំណង់ជាង១០ឆ្នាំមកហើយ តែពុំដែលផ្តល់លុយកាសដល់ប្រពន្ធកូនឡើយដោយចាយខ្លួនឯពុំគ្រាន់ផង ។ប្រភពពីកូនបានបន្តទៀតថា ឪពុកខ្លួនចូលចិត្តហូបស្រា ជាប្រចាំ ហើយប្រមាណជាងមួយខែមុន គាត់ទៅលេងគាត់ដោយមិនសូវស្រួលខ្លួន ហើយបានអោយប្តីរបស់គាត់កោសខ្យល់អោយ ហើយរូបគាត់បានឃើញឈាមប្រលាក់នឹងអាវដែរ​ ប៉ុន្តែ​មិនចាប់អារម្មណ៍ ហើយឪពុកគាត់លាក់មិនប្រាប់គាត់ឡើយ ពេលឃើញឪពុកស្លាប់ទើបដឹងថាគាត់លាក់មិនអោយកូនដឹង។

ក្រោយពេលកើតហេតុគេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​ព្រមទាំង​ប្រគល់​សាក​សពជន​រង​គ្រោះ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here