ស្រ្តីជាសន្តិសុខម្នាក់បានដេកស្លាប់សង្ស័យថាខ្យល់គភ្ញាក់ផ្អើលទាំងថ្ងៃ

0
139

 

 

 

ភ្នំពេញ៖ ស្រ្តីជាសន្តិសុខឯកជនម្នាក់បានដេកស្លាប់ ហើយត្រូវបានគេប្រទះឃើញបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវ៣លា ម៉ោង៣និង១០នាទី រសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅជាន់ទី៣ផ្ទះជួលមួយកន្លែងដែលមានទីតាំង ស្ថិតនៅខាងក្រោយអាងទឹក តាមបណ្ដោយផ្លូវវ៉េងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរងគ្រោះខាងលើនោះត្រូវបានគេស្គាល់ឈ្មោះ មាស គីន អាយុ៤៧ឆ្នាំមុខរបរសន្តិសុខឯកជន ស្នាក់នៅផ្ទះជួលខាងលើនិងមាន ស្រុកកំណើតនៅក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពពត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុខាងលើស្រ្តីរងគ្រោះបាននៅផ្ទះម្នាក់ឯង ចំណែកកូនៗរបស់គាត់បានទៅធ្វើ ការបាត់អស់ ក្រោយមកគាត់បានឡើងទៅដេកនៅជាន់ទី៣ ដែលមិនមានបន្ទប់នោះឡើយ។ក្រោយមកមិនមាននរណាម្នាក់បាន ដឹងថាគាត់មានបញ្ហាអ្វីកើតឡើងនោះឡើយ លុះដល់ពេលកើតហេតុខណៈពេលដែលអ្នកជិតខាង យកសម្លៀកបំពាក់ទៅហាលនៅ ជាន់ទី៣នោះប្រទះឃើញគាត់ដេកមិនក្រោយ ហៅមិនភ្ញាក់ក៏ចូលទៅមើល ទើបដឹងថាគាត់បានស្លាប់បាត់ទៅហើយ។បន្ទាប់មកគេ បានរាយការណ៍ជូននគរបាលឲ្យចុះទៅពិនិត្យមើល ហើយនគរបាលប្រាប់ថាជនរងគ្រោះស្លាប់ដោយជម្ងឺគាំងបេះដូង(ខ្យល់គ) ហើយនគរបាលបានប្រគល់សាកសពទៅឲ្យកូនស្រីរបស់គាត់នាំយកទៅធ្វើបុណ្យតាកប្រពៃណី៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here