ជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ជ្រុលទៅបុករថយន្តហាយឡែនឌ័ររងការខូចខាតចំម្ចាស់ចិត្តធម៌​ អោយលុយថែម

0
157

 

 

 

ភ្នំពេញ៖យុវជនម្នាក់ស្រវឹងស្រាជោគជិះម៉ូតូបញ្ច្រាស់ទិសដៅចរាចរណ៍ក្នុងល្បឿនលឿន​ មិនប្រុងប្រយត្ន័ក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័របណ្ដាលអោយរងរបួសបែកមុខបែកមាត់​ ចំណែករថយន្តខូចខាតបែកស្តុបនិងកាង។ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង​ ៩និង៥០នាទីយប់ថ្ងៃទី២២ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២៧១កែងនិងផ្លូវ៤៨០​ស្ថិតនៅសង្កាត់ផ្សាដើមថ្កូវ​ ខណ្ឌចំ​ការមន​ រាជធានីភ្នំពេញ​ ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ​ ពណ៌ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AL-2257 បើកបរដោយស្ត្រីម្នាក់រួមដំណើរដោយស្ត្រី​ ២នាក់ផ្សេងទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីជើងទៅត្បូងខណ្ឌមកដល់​ ចំណុចកើតហេតុរថយន្តបានបត់ឆ្វេងបំណងត្រឡប់ក្រោយតែទើបបត់បានបន្តិចក៏មាន​ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់MD​ ពណ៌​ក្រហមពាក់ស្លាកលេខ​ ភ្នំពេញ​ 1CG-8640 បើកយ៉ាងលឿនបញ្ច្រាស់ទិសដៅចរាចរណ៍​បំណងឆ្លងផ្លូវតែមិនប្រយត្ន័ក៏បានជ្រុលទៅរថយន្តចំចំហៀង​ ក្រោយខាងឆ្វេងបណ្ដាលអោយបែកស្តុបនិងកាងក្រោយ​ ចំណែកម៉ូតូរងការខូចខាតបន្តិចបន្តួច​ រីឯយុវ​ ជននោះរបួសបែកមុខបែកមាត់និយាយ​មិនដឹងមុខក្រោយ​ ភ្លាមៗសមត្ថកិច្ចមូលដ្ឋានបានមកដល់ហើយអោយភាគីទាំង២ចរចារគ្នាតែដោយសារខាងម្ចាស់រថយន្តមិនចង់មាន​គាត់មិនទាមទាអ្វីនោះគីគាត់សុខចិត្តស្មើគ្នា​ ។

បន្ទាប់មកម្ចាស់រថយន្តដោយមើលឃើញយុវជនខាងលើមានរបួសបែកមុខមាត់​មានចិត្តអាណិតក៏បានអោយលុយចំនួន២០ដុល្លាអោយយកទៅលាងរបួសនិងអោយលេខទូរសព្ទ័ទៅយុវជនោះហើយនិយាយថាមានរឿងអីតេទៅគាត់និងជួយ​ រួចក៏បានឡើងបើករថយន្តទៅបាត់ទៅ​៕​បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here