កម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យចុះឆ្មក់បង្ក្រាបជនសង្ស័យ២នាក់ប្តីប្រពន្ធដកហូតថ្នាំញៀនបានមួយចំនួន

0
114

 

 

 
ភ្នំពេញ៖​ ជនសង្ស័យ២នាក់ប្តីប្រពន្ធត្រូវបានកម្លាំងអន្តរាគមន៍នគរបាលខណ្ឌពោធិ៍សែនជ័យធ្វើការបង្ក្រាបពី​បទ​ជួញ​ដូរ​សារធាតុ​ញៀន​។ហេតុការណ៍​នេះ​​កាលពីវេចលាម៉ោង៦និង៥០នាទីព្រលប់​ ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៧​ នៅចំណុចខាងក្រោយផ្សារកាណាសុី​ធី​ ភូមិចោមចៅ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។
ជនសង្ស័យជាប្តីឈ្មោះប៉ូមសុធា​ ភេទប្រុសអាយុ២៦​ ឆ្នាំ​ មុខរបរកម្មករសំណង់​ ចំណែកប្រពន្ធឈ្មោះហេង​ ស្រីមុំ​ អាយុ២៣​ ឆ្នាំ​ មុខរបកម្មការិនីរោងចក្រ​ អ្នកទាំង២ស្នាក់នៅបន្ទប់ជួល​ ភូមិចោចៅ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
តាម​ប្រភពព័ត៌មានពី​កម្លាំង​នគរ​បាល​បានបង្ហើបអោយដឹងថា​ នៅមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ​ ដោយមានការបញ្ជារ​ផ្ទាល់ពីលោកវីរៈ​សេនីយ៍ឯក​ យឹមសារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ អោយបង្ក្រាបរាល់បទល្មើសក្នុងមូលដ្ឋានខ្លួនកុំអោយមានបទ​ល្មើស​កើត​ឡើង​ទើបកម្លាំងអន្តរាគមន៍ធ្វើការសើប​សង្កេត​តាមដានអស់រយះពេលជា​យូរ​មកហើយរហូតមកដល់វេលាកើតហេតុទើបធ្វើការឃាត់ខ្លួននិងឆែកឆេរកឃើញថ្នាំញៀននៅក្នុងខ្លួនចំនួន១កញ្ចប់ធំល្មម។ក្រោយពេលកើតហេតុជនសង្ស័យត្រូវបាន​កម្លាំង​នគរ​បាល​នាំខ្លួនយកទៅធ្វើការសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចាត់កាបន្ត៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here