រថយន្ដដឹកទឹកកកលើសចំណុះបែកយ៉ាន់ក្រឡាប់ផ្ងារជើងចាក់ចោលពេញផ្លូវ

0
133

 

 

 
ភ្នំពេញ៖ រថយន្ដកូរ៉េមួយគ្រឿងដឹកទឹកកកពេញប្រៀបបានក្រឡាប់ចាក់ចោលពេញផ្លូវ​ ខណៈ​ដែល​កំពុងបើកសុខៗក៏បែកយ៉ាន់កង់ខាងក្រោយតែមិនបណ្ដាលអោយអ្នកបើកបររងរបួសនោះទេ។ហេតុ​ការណ៍​នេះបានកើត​ឡើងនៅវេលាម៉ោង០២និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ស្ថិត​នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សីទល់មុខច្រកចូលក្រសួងការងារ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាម​ប្រភពព័ត៌មានពីអ្នកបើករថយន្ដបានអោយដឹងថា នៅមុនពេលកើតហេតុគឺរូបគាត់បានបើករថយន្ដដឹកទឹកកកតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ក្នុង​ទិសដៅពីកើតទៅលិចក្នុងល្បឿន ពេលមកដល់ចំណុចកើតហេតុ​ស្រាប់​តែ​បែកយ៉ាន់ខាងក្រោយផ្នែកខាងឆ្វេងបណ្ដាលអោយរថយន្ដក្រឡាប់ផ្ងារជើងចាក់ទឹកកកចោលពេញផ្លូវតែម្ដង តែមិនបណ្ដាលអោយប៉ះពាល់អ្នកដទៃនោះទេ។
ក្រោយពីកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូលដ្ឋានបានចុះដល់កន្លែងកើតហេតុហើយដោយមិនមានប៉ះពាល់ដល់សម្បត្តិសាធារណៈ​និងប៉ះពាល់ដល់អ្នកដ៏ទៃទើបអោយខាងម្ចាស់រថយន្ដស្ទូចយកទៅជួសជុលដោយខ្លួនឯង​ព្រមទាំង​ប្រមូលទឹកកកចេញពីផ្លូវដើម្បីបញ្ជៀកការគ្រោះថ្នាក់ដល់អ្នកដ៏ទៃផ្សេងទៀត៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here