លោក​វរសេនីយ៍​ឯក​ យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យអញ្ជើញសួរសុខទុក្ខនិងជូនថវិកា៣លានរៀល ដល់មន្ត្រីនគរបាល២រូបជួបគ្រោះថ្នាក់ពេលបំពេញភារៈកិច្ច

0
68

 

 

 

ភ្នំពេញ ៖​ក្រោម​ការ​ដឹក​នាំ​ដ៏​ល្អ​របស់​លោក​វរសេនីយ៍​ឯក​ យឹម​ សារ៉ាន់​ អធិការ​នគរ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​សួរ​សុខ​ទុក្ខ​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍ចោមចៅ ចំនួន០២រូបជួប​ប្រទះ​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រងរបួសបាក់ស្មា​ម្នាក់​នឹងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូប្រដេញជនសង្ស័យចោរប្លន់ តែត្រូវក្រុមចោរ​ធាក់​ម៉ូតូ បណ្តាលអោយដួល។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីម៉ោង ២រំលងអាធ្រាត ឈានចូលថ្ងៃទី២៥ខែ​សីហា ឆ្នាំ​២០១៧ នេះ ។
ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងក្នុងខណ្ឌទាំងមូល នៅព្រឹកថ្ងៃទី២៥ នេះលោកអធិការនគរបាលខណ្ឌ រួមនឹងកង កម្លាំងក្រោមឱវាទ​បាន​ចុះទៅសាកសួរសុខទុក្ខ និងប្រគល់ជូនថវិកា ផ្ទាល់ខ្លួន​ដែល​ប្រមូលបានក្នុងខណ្ឌ សរុប ៣លានរៀល មកមន្ទីរពេទ្យព្រះកុសមៈ​ហៅ​ លោកសង្ឃ ជូនមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅរងគ្រោះទាំង ២រូប ទុកគ្រាន់ដោះស្រាយបញ្ហាមួយចំណែក ។
នគរបាលរងរបួសទាំង២រូបនោះ ទី១ ឈ្មោះ ព្រិន្ទបាល វី វិន រងរបួសស្រាល ប៉ុន្តែនៅដួលភ្លាមសន្លប់ ។ បច្ចុប្បន្នសម្រាក ព្យាបាលនៅផ្ទះ ។ ទី២ ឈ្មោះ ផេង ចាន់ថុន រងរបួសបាក់ស្មាខាងស្តាំ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យលោក សង្ឃ ។
សូម​ បញ្ជាក់​ថា នៅយប់មុនកើតហេតុដែលនគរបាលទាំង២រងគ្រោះនេះ គឺមានប្រជាពលរដ្ឋមកប្តឹងថា ត្រូវក្រុមចោរប្លន់យកម៉ូតូ ម៉ាក ស៊ូមមើ នៅចំណុច​ភូមិ ព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ស្របពេលនោះ នគរបាលទាំង២​នាក់​កំពុងតែល្បាតនៅចំណុច​នោះស្រាប់ បានលឺមេៗប្រកាសតាម ID ទើបឃើញជនល្មើសដូចភិនភាគប្រកាស ក៏ចាប់ផ្តើមប្រដេញតាមក្រោយ និងប្រកូកប្រកាសតាមID រហូត មកដល់ចំណុច ហួសរង្វង់មូលចោមចៅ មុខព្រលានយន្តហោះ​ក៏​ឃើញ​ម៉ូតូរបស់​ជន​រង​គ្រោះ​ ខណៈ​នោះ​កម្លាំង​នគរបាលទាំង២ ត្រូវម៉ូតូក្រុម​ចោរ​ធាក់ផ្តួលរងរបួសធ្ងន់បែបនេះតែម្តង ។ រួចក្រុមចោរគេចខ្លួនបាត់អស់ ព្រោះបាត់ដាន។
ក្រោយមកក៏ត្រូវរថយន្តគ្លីនិកឯកជនរស្មីនៅទល់មុខប្រលានយន្តហោះ ដឹកទៅសង្គ្រោះ អស់ជាង១០០ដុល្លារ៍​ ទើបបញ្ចូនទៅសង្គ្រោះបន្តទៅមន្ទីរពេទ្យព្រះកុសុមះ ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here