បុរសសម្តីផ្អែមថែមទាំងពូកែលួងម្នាក់បានខ្លួនប្រាណហើយចង់ដោះដៃ ខាងស្រីដឹងរឿងល្បួងនាំប៉ុស្តិ៍នគរ​បាល​

0
179

 

 
ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូអះអាងថាខ្លួនពោះម៉ាយ ក្រោយពីរត់ឌុបបានម៉ូយស្រ្តីម្នាក់ជិះប្រចាំយូរៗ អស់​រយៈ​ពេល​១៥ថ្ងៃក្រោយ បង្កាត់ភ្លើងស្នេហា រហូតដល់ស្មោះស្ម័គនឹងគ្នា ទីបំផុតសម្ព័ន្ធភាពស្នេហ៍ បែត្របាញ់ជាធ្លុងមួយ រស់នៅជាមួយគ្នា អង្កក្លាយជាបាយ មិនយូរ មិនឃ្លាតឆ្ងាយ រួមជាមួយពាក្យសន្យានឹងចូលស្តី តែខាងប្រុសចង់ដោះដៃ ទើបខាងស្រីដឹងជើងថាមិនស្រួល ល្បួងនាំជិះទៅរកប៉ូលីស បែជាខាងប្រុសចោទបំភ័ណ្ឌថា ខាងស្រីចង់កៀបសុីម៉ូតូទៅវិញ។ហេតុ​ការណ៍​នេះ​បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅមុខអធិការដ្ឋានខណ្ឌពោធិសែនជ័យ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ភាគីខាងប្រុសឈ្មោះ ញឹក រ័ត្ន អាយុ៣២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិគ្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មានស្រុកកំណើតភូមិដូនយ៉យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត អះអាងថាខ្លួនជាបុរសពោះម៉ាយ លែងប្រពន្ធ ។ចំណែកភាគីខាងស្រីមានឈ្មោះ អុឹម ង៉ែត អាយុ២៣ឆ្នាំ មុខរបរចុងភៅហាង ស្នាក់នៅផ្ទះជួល សង្កាត់ស្រះចក ខណ្ឌដូនពេញ មានស្រុកកំណើតឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
តាមប្រភព​ព៌ត៌​មានពី​ស្ត្រី​រង​គ្រោះ​បានឲ្យដឹងថាជិតមួយខែហើយ ដែលពួកគេស្គាល់គ្នាតាមរយៈម៉ូយប្រចាំជិះម៉ូតូឌុប អស់រយៈពេល១៥ថ្ងៃហើយ ក្រោយស្គាល់សុំស្រឡាញ់សយំស្នេហ៍ រួមជាមួយពាក្យសន្យា ខាងប្រុសខាងនឹងចូលស្តីដណ្តឹង ទុកចិត្តនូវពាក្យលួងលោម ទើបហ៊ានប្រគល់ខ្លួនប្រគល់ប្រាណ តែផ្ទុយមកវិញ ៣ទី៤ថ្ងៃក្រោយនេះ ខាងប្រុសចង់ដោះដៃ លែងរវល់ ព្យាយាមគេចវេស ទើបល្បួងនាំទៅជួបបងប្អូននៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ហើយបង្ហួសចូលទៅប្តឹងប៉ូលីសអធិការដ្ឋានខណ្ឌពោធិសែនជ័យ កាលពីរសៀលថ្ងៃទី២៨ ខែសីហានេះតែម្តង ដើម្បីនិយាយគ្នាឲ្យដឹងសខ្មៅ ក្នុងចោទប្រកាន់បុរសខាងលើ គេចវេសមិនទទួលខុសត្រូវ រំលោភក្បត់ពាក្យសន្យា ។
ចំណែកភាគីខាងប្រុសវិញបានសារភាព រាយរាប់ គ្រាផ្តើមស្នេហ៍ឲ្យដឹងថា កាលពីដើមខែសីហា ខណៈដែលរត់ឌុប ប៉ះចំម៉ូយ ស្រ្តីចុងភៅខាងលើ ឌុបឡើងចុះផ្សារទិញម្ហូប រហូតដល់ ឲ្យលេខទូរស័ព្ទគ្នាទៅវិញទៅមក ដោយមើលឃើញ ខ្លួនជាបុរសពោះម៉ាយ នៅផ្ទះជួលម្នាក់ឯង នឹកមានអារម្មណ៍ ចង់បង្កើតស្នេហ៍ថ្មី ស្រីចុងភៅ ទើបទូរស័ព្ទសារភាពស្នេហ៍ សុំស្រឡាញ់ សុំស្នេហ៍ និងសន្យាថា ចូលស្តីនាងយកធ្វើជាប្រពន្ធ ស្របច្បាប់ បានខ្លួន ប្រាណចំនួន៣លើក ២លើកនៅផ្ទះសំណាក់ ១លើកទៀតនៅគេហដ្ឋានខាងស្រី ក៏ប៉ុន្តែ មួយរយះនេះខ្លួនរត់ឌុប រកលុយមិនបាន គិតថា ខ្លាចចិញ្ចឹមគេមិនទើបប៉ុនប៉ងបញ្ឈប់ផ្តាច់ស្នេហ៍ បែខាងស្រីនាំមកផ្ទះបងប្អូន នៅសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ភ័យភិត ទើបប្រាប់ប៉ូលីសថា ខាងស្រីប៉ុនប៉ង គៀបសុីម៉ូតូ ។
ក្រោយពីគូរស្នេហ៍ទាំង ប្រេះឆារស្នេហ៍ ឈានទៅរក ភាពបែកបាក់គ្នា និយាយមិនចុះសម្រុង ទើបប៉ូលីសនាំចូលប៉ុស្តិ៍ និយាយសម្របសម្រួលគ្នាដោយសន្តិវិធី ៕វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here