បុរស​ជន​ជាតិ​រុស្សុី​ម្នាក់​ខឹង​ប្រពន្ធ​ចេញ​ពី​ផ្ទះ​យក​ដប​ស្រាវាយ​បំបែក​សម្លាប់​ខ្លួន​ឯង​

0
231

ខេត្ត​ព្រះសីហនុ​៖ បុរស​ជន​ជាតិ​រុស្សុី​ម្នាក់​ខឹង​ប្រពន្ធ​បំរុង​ចេញ​ពី​ផ្ទះ​ទិញ​ស្រា​ផឹក​ស្រវឹង​យក​ដប​វាយ​បំបែក​ចាក់​សម្លាប់​ខ្លួន​ឯង​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៣:៣០នាទី​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃទី​២៩ខែ​សីហា​ឆ្នាំ​២០១៧ស្ថិត​នៅ​ផ្ទះជួលក្នុងបុរី ប៊ីអេស ( BS ) ក្រុមទី១៧ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។

សាក​សពជនរងគ្រោះត្រូវ​បាន​ឈ្មោះ Pavlenok Sergei ភេទប្រុស ជនជាតិរុស្សី ថ្ងៃខែឆ្នាំកំណើត ១៧.០៨.១៩៧១-កាន់លិខិតឆ្លងដែនលេខ ៧២៦០៥៧៤៣៣ -ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ -ផុតកំណត់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ -ស្នាក់នៅផ្ទះជួលក្នុងបុរី ប៊ីអេស ( BS ) ក្រុមទី១៧ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ។ចំណែកឯ​ប្រពន្ធ​ឈ្មោះ​ Bakhnakova Svetlana ជនជាតិរុស្សី ថ្ងៃខែឆ្នាំកំណើត ០៩.០៩.១៩៧២ -កាន់លិខិតឆ្លងដែនលេខ ៧២៤៣៤៣៥២៨ -ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៣ -ផុតកំណត់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣​ស្នាក់​នៅ​ជាមួយ​គ្នា​។

តាមប្រភព​ព៌ត៌​មាន​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​បានផឹកស្រាតាំងពីថ្ងៃរហូតដល់ម៉ោង១៧:០០នាទីល្ងាច​ទើបចូលផ្ទះ​ថែម​ទិញស្រាវីស្គីចំនួន០៣ដបមក​ទៀតផឹក។រហូតដល់ម៉ោង២៣:០០នាទីយប់​ក៏រករឿងគាត់​ពេលនោះគាត់(ប្រពន្ធ)​ខឹង​រករត់ចេញពីផ្ទះឈប់រស់នៅជាមួយ​ស្រាប់​តែ​ជនរងគ្រោះក៏យកដបស្រាបោក នឹងជញ្ជាំងផ្ទះឲ្យបែក ហើយយក កដបដែលបែកនោះ អារដៃខ្លួនឯង​តែ​ម្ដង​ទៅ​។បន្ទាប់​មក​ខ្លួន​យកជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ប៉ុន្តែ​សំណាង​អាក្រក់​ប្ដី​របស់​គាត់​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​។

ក្រោយពេលពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ព្រមទាំង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​នៃ​ស្នង​ការ​ខេត្ត​បាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​ទៅ​លើ​សាក​សពជន​រង​គ្រោះ​។

យោតាមការពិនិត្យ ធ្វើកោសល្យវិច្ច័យរបស់នគរបាលបច្ចេកទេសវិទ្យាសាស្រ្ត និងវេជ្ជបណ្ឌិត ពិនិត្យលើស្នាមមុខរបួស និងវត្ថុតាង កដបបែក នៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ករណីនេះគឺជា ករណីធ្វើទារុណកម្មខ្លួនឯង បណ្តាលឲ្យស្លាប់ ពិតប្រាកដមែន ។

បច្ចុប្បន្ននេះ​សាកសពជន​រង​គ្រោះ​កំពុង​រក្សាទុកនៅមន្ទីពេទ្យបង្អែកខេត្ត​ព្រះសីហនុ​រង​ចាំ​ការសម្រេចពីស្ថានទូត​រុស្សុី​៕សារ៉េត​

LEAVE A REPLY

Please enter your comment!
Please enter your name here