ឈើ​ប្រណិត​ចំនួន​៤គ្រឿង​ត្រូវ​កម្លាំង​សមត្ថកិច្ចចំរុះឃាត់ខ្លួនមនុស្ស៥នាក់

 

 

 

 
ភ្នំពេញ៖សមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ កងពលតូច ឆត្រ័យោង ៩១១និង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ បានធ្វើការចុះបង្ក្រាប បទល្មើសព្រៃឈើ ដោយឃាត់រថយន្ត ចំនួន ៤គ្រឿង ក្នុងនោះ ចំនួន ៣គ្រឿងផ្ទុកឈើប្រណិតប្រភេទធ្នង់ពេញក្នុងរថយន្តព្រមទាំងធ្វើការឃាត់មនុស្ស ចំនួន ៥នាក់ ផងដែរ ។
សមត្ថកិច្ចព្រៃឈើប្រាប់ឲ្យដឹងថា ប្រតិបត្តិការណ៍បង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើង កាលពីវេលាម៉ោង ៤ និង៣៥នាទី ទាបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ ដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ធនាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយកងពលតូច ទ័ពពិសេសឆត្រ័យោង៩១១កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ក្រឡាបញ្ជីរលោក លឹមស៊ាងហៃបានធ្វើការបង្ក្រាបជាក់ស្តែង នៅចំណុចក្បែររបង អង្គភាព កងពលតូច ទ័ពពិសេសឆត្រ័យោង ៩១១ផ្លូវបេតុងភូមិកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ទោះបីយ៉ាណាងក្តីរហូតមកដល់វេលាម៉ោង ១១ និង១០នាទី ព្រឹកថ្ងៃទី២៩ ខែសីហាឆ្នាំ២០១៧នេះសមត្ថកិច្ចព្រៃឈើនៅមិនទាន់ប្រាប់ឲ្យដឹងអំពីចំនួនឈើពិតប្រាកដនៅឡើយនោះទេ ដោយសមត្ថកិច្ចកំពុងធ្វើការរាប់ និងថ្លឹង ។ ប៉ុន្តែប្រភពឈើនេះ សមត្ថកិច្ចបានប្រាប់ឲ្យដឹងហើយ គឺ ឈ្មួញទុចរិត្តលួចដឹកចេញពីខេត្តពោធិ៍សាត់ដោយបើកបរថយន្តតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឆ្ពោះមកកាន់រាជធានីភ្នំពេញក៍ត្រូវបានកម្លាំងសមត្ថកិច្ចព្រៃឈើតាមឃាត់បានជាក់ស្តែងតែម្តង។
បច្ចុប្បន្នរថយន្ត ចំនួន ៤គ្រឿង ក្នុងនោះចំនួន៣គ្រឿងដែលផ្ទុកឈើប្រណិតប្រភេទធ្នង់ពេញក្នុងរថយន្ត ព្រមទាំងមនុស្ស ចំនួន ៥នាក់ សមត្ថកិច្ចនាំយកទៅផ្នែករដ្ឋបាលព្រៃឈើព្រែកព្នៅដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធី តាមច្បាប់ព្រៃឈើ ៕​សិរសារ​

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *