នគរបាលព្រហ្មទណ្ឌស្រវឹងបើករថយន្តបុករះប៉ូតូ៣គ្រឿងហើយព្យាយាមបើករត់ត្រូវសមត្ថកិច្ចឃាត់ឃាត់

0
223

img_6245img_6246
ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៥នាក់ត្រូវរងរបួសធ្ងន់ស្រាលខណះពួកគាត់បានកំពុងជិះម៉ូតូចំនួន៣គ្រឿងធ្វើដណើរតាមដងផ្លូវហើយត្រូវបានបុរសម្នាក់ដែលជាគេស្គាល់ថាជាកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីបានបើករថយន្តទាំងស្រវឹងបុករះហើយព្យាយាមបើករត់បានចំងាយប្រម៉ាណ២គីឡូដីទើបសមត្ថកិច្ចមូលដ្ឋានឃាត់ជាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ិង៨និង២០នាទីយប់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវបេតុង សង្កាត់ឬស្សីកែវខណ្ឌឬស្សីកែវ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញម៉ូតូចំនួន៣គឿងជិះស្របគ្នាធ្វើដំណើរក្នុងទិសដៅពីត្រូវទៅជើងដោយមានម៉ូតូម៉ាកគុបជ្រុងបើកបរដោយបុរសម្នាក់និងម៉ូតូម៉ាកស្កូបពីជិះដោយបុរស២នាក់ ហើយម៉ូតូមួយគ្រឿងទៀតបើកបរដោយប្តីប្រពន្ធមួយគូ ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តកាមរីឆ្លាម ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2O 5869 បើកបរដោយឈ្មោះសោមវណ្ណះ ភេទប្រុសអសយុ៤៦ ឆ្នាំ ជានគរបាលព្រហ្មទណ្ឌ មានស្រុកកំណើតនៅភូមិបន្ទាយ ឃុំ កណ្តៀងរាយ ស្រុកស្វាយតោង ខេត្តស្វាយរៀង ធ្វើដំណើរបញ្ច្រាស់ទិសគ្នាក្នុងល្បឿនលឿនក៏ជ្រុលបុករះពេញទំហឹងតែម្តងបណ្តាលអោយអ្នកជិះម៉ូតូរបួសរណូករណែល ហើយរថយន្តបង្កបានព្យាយាមបើករត់បានប្រម៉ាណ២គីឡូដី ទើបសមត្ថកិច្ចឃាត់ជាប់យកនៅសួនាំនៅប៉ុស្តិ៍ឬស្សីកែវ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យចំណែកម៉ូតូនិងរថយន្តសម្ថកិច្ចបានសហការជាមួយជំនាញ់ធ្វើការវាស់វែងយកទៅរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចដោះស្រាយពេលក្រោយ៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here