ឆែកឃ្លាំងស្តុកឈើរកឃើញឈើគ្រញូងជាង៣០តោន នៅភូមិជ័យឧត្តម

0
205

កណ្តាល ៖ កម្លាំងសមត្ថកិច្ចចម្រុះ​ របស់ខេត្តកណ្ដាល រួមមាន មន្ដ្រីរដ្ឋបាលព្រៃឈើកណ្តាល កម្លាំងនគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការ ចុះទៅបង្ក្រាប ឃ្លាំងស្ដុកឈើគ្រញូងដ៏ធំមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀន ស្វាយ ខេត្តកណ្ដាល ដោយរកឃើញកំណាត់ឈើ​គ្រញូង​ដែលគេទុកជាគំនរស្ទើរលេចក្បាលដ៏ច្រើនសន្ធឹកសន្ធាប់។

ប្រតិបត្តការណ៍បង្រ្កាបឈើគ្រញូងនេះបានប្រព្រឹត្តទៅកាលពីវេលម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែសីហា នៅចំណុចខាងលើ។

មន្ដ្រីនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ទីតាំងឃ្លាំងស្ដុកឈើគ្រញូងខាងលើនេះ នៅខាងកើតកំពង់ ផែស្វយ័តក្រុងភ្នំពេញ ប្រមាណ១គីឡូម៉ែត្រ។ ប្រតិបត្តិការដឹកនាំសម្របសម្រួលពីព្រះរាជអាជ្ញារងមួយរូប របស់ ខេត្តកណ្ដាល បាននិងកំពុងបន្ដឆែកឆេរ និងថ្លឹងឈើគ្រញូងដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះឃើញមានចំនួន ជាង៣០តោន ដែលឈ្មួញបានថ្លឹងចងជាដុំៗហើយស្រេច ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here