បុរសម្នាក់ចង​កសម្លាប់ខ្លួនក្នុងផ្ទះជួលដោយមិនដឹងមូលហេតុ

0
167

 

 
ខេត្តព្រះសីហុន៖​ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចងកសម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ជួលដោយមិនដឹងពីមូលហេតុបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១៦:៥០នាទីរសៀល ថ្ងៃទី៣១ខែ​សីហា​ឆ្នាំ​០១៧ស្ថិត​នៅផ្ទះជួលរបស់ លោក​​ សុខ​ ឃាង ភេទប្រុសអាយុ​56ឆ្នាំ ស្ថិតក្រុម14ភូមិ1សង្កាត់​​1 ក្រុងខេត្តព្រះសីហនុ។
សាកសពឈ្មោះ សេង​ សុធី ភេទប្រុស អាយុ28ឆ្នាំ មុខរបបើកបរ មានស្រុកកំណើត​​ភូមិព្រែស្រឡៅ ឃុំត្រពាំងសាលាខាងលិច​​ ស្រុកបន្ទាយមាស ខេត្តកំពត។
សមត្ថកិច្ចបានអោយដឹងថា​ ជនរងគ្រោះបានស្លាប់ដោយយកខ្សែគោរចងកនៅក្នុងបន្ទប់ជួលដោយគ្មានមូលហេតុ។
ក្រោយពី​កើត​ហេតុ​កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ចុះ​ពិនិត្យសាកសពរួចបានបញ្ជាក់សពជនរងគ្រោះពិតជាធ្វើអត្តឃាតពិតប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានក្រុមគ្រួសាររៀបចំយកទៅធ្វើបុណ្យតាមប្រពែណីនៅឯ​ស្រុកកំណើត៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here