បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​រថយន្ត​ចូល​ផ្ទះ​ម៉ាស្សា​បណ្ដាល​អោយ​ខួច​ខាត​សំភារះ​មួយ​ចំនួន​

0
128

 

 

ភ្នំពេញ​៖​បុរស​ម្នាក់​ហូប​ស្រា​រហូត​ដល់​ស្រវឹង​បើក​រថយន្ត​រ៉េ​ចង្កូត​ពេញ​ផ្លូវ​ជ្រុល​ទៅ​បុក​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង​បណ្ដាល​អោយ​ខួច​ខាត​សំភារះ​មួយ​ចំនួន​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២២:៤០នាទីយប់​ថ្ងៃទី​ខែ​កញ្ញា​ឆ្នាំ​២០១៧​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៦៥ក្នុង​សង្កាត់​ទឹក​ល្អក់​៣ខណ្ឌ​ទួល​គោក​។
តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​មិន​ស្គាល់​ឈ្មោះ​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូយូតា​ តាកូម៉ា​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L4881ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦៥ក្នុង​ទិស​ដៅ​ពី​ជើងទៅត្បូង​​។​លុះ​មក​ដល់​ចំណុច​កន្លែង​កើត​ហេតុ​ស្រាប់​តែ​រ៉េ​ចង្កូត​ជ្រុល​ទៅ​បុក​ផ្ទះ​ម៉ាស្សា​មួយ​កន្លែង​បណ្ដាល​អោយ​ខួច​ខាត​សំភារះ​មួយ​ចំនួន​។បន្ទាប់​មក​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ធ្វើ​ការ​សម្រប​សម្រួល​គ្នា​ ប៉ុន្តែ​ភាគី​ទាំង​សង​ខាង​មិន​ត្រូវ​រូវ​គ្នា​ទើប​នគរបាល​ប៉ុស្តិ៍​រាយការណ៍​ទៅ​នគរបាល​ជំនាញ​មក​ធ្វើ​ការ​វាស់វែង​រួច​យក​រថយន្ត​បង្ក​ហេតុ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕ខុង​មុីង​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here