កម្លាំងសម្ថិតកិច្ចបានធ្វើរកាចុះបង្ក្រាបហាងម៉ាស្សាកោសជប់មួយកន្លែង យីហោ ពន្លឺពេជ្រ១៦៨ ដែលបានបង្កប់សេវាបម្រើផ្លូវភេទ

0
216

 

 
ភ្នំពេញ៖ ទីតាំងបម្រើផ្លូវភេទជ្រកក្រោម ម៉ាស្សាកោសជប់យីហោ ពន្លឺពេជ្រ១៦៨ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិថ្ម គោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ត្រូវបានកម្លាំងនគរបាលការិយា័យប្រឆាំងបទល្មើស ការជួញដូរ មនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅបង្ក្រាប កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧។ដោយបានធ្វើការចាប់ខ្លួនស្រ្តីម្នាក់ដែលជាថៅកែហាង ព្រមទាំងឃាត់ខ្លួនស្រ្តីវ័យក្មេងដែលជាស្រីបម្រើសេវាផ្លូវភេទនៅក្នុងហាងនោះចំនួន៦នាក់ទៀតផងដែរ។

តាមប្រភពពត៌​មានពី​កម្លាំង​សមត្ថកិច្ចបានឲ្យដឹងថា​ ការ​ប្រតិបត្តិការបង្ក្រាបខាងលើនោះបានធ្វើឡើង ក្រោមការសម្របសម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីការស៊ើបអង្កេតស្រាវជ្រាវរកឃើញថាទីតាំងមួយនេះល្មើសច្បាប់ដោយមានបង្កប់សេវា បម្រើផ្លូវភេទនៅក្នុងនោះយ៉ាងជាក់ស្ដែង។ចំណែកថៅកែហាងដែលត្រូវបានកម្លាំង​ឃាត់​ខ្លួនបាននាពេលនោះ ឈ្មោះ ញ៉ែត ស្រីម៉ុម ភេទស្រី អាយុ៤៥ឆ្នាំស្នាក់​នៅ​ភូមិ​កើត​ហេតុ​ខាង​លើ​។ ហើយកម្លាំងនគរបាលបានរកឃើញថា ការដាក់ស្លាកម៉ាស្សាកោសជប់ខាងលើនោះគឺ គ្រាន់តែជា ការបំភាន់ភ្នែកសមត្ថកិច្ច ដើម្បីកុំឲ្យចាប់អារម្មណ៍តែប៉ុណ្ណោះ។ តាមពិតមានការរកបម្រើផ្លូវភេទយ៉ាងពេញទំហឹង ដែលជ្រកក្រោមស្លាកម៉ាស្សាកោសជប់​តែ​ប៉ុណ្ណោះ​។ ប៉ុន្តែទោះជាបែបណាមុខរបរទុច្ចរិតបែបនេះមិនអាចលាក់បាំងនិងកម្លាំងនគរបាល ជំនាញបានឡើយទីបំផុតត្រូវវែកមុខនិងបង្ក្រាបបែបនេះតែម្ដង។
ប្រភពខាងលើបានបន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការកម្លាំងបានរកឃើញស្រោមអនាម័យដែលប្រើប្រាស់រួចច្រកថង់ យកទៅបោះចោលនៅលើគំ​នរសម្រាមមួយចំនួន ដែលជាមូលដ្ឋាននិងវត្ថុតាងបញ្ជាក់ថា ទីតាំងមួយនេះជាកន្លែងបម្រើសេវាផ្លូវ ភេទមួយយ៉ាងរលូន។បន្ទាប់មកកម្លាំង បានធ្វើការឃាត់ខ្លួនស្រ្តីចំនួន៧នាក់ ដែលក្នុងមានស្រ្តី ឈ្មោះ ញ៉ែត ស្រីម៉ុម ដែលជាថៅកែហាងខាងលើ និង៦នាក់ទៀតគឺជាស្រី បម្រើសេវាផ្លូវភេទ ហើយមិនទាន់ដឹងថានាងៗទាំងអស់នោះមានអាយុក្រោម ១៨ឆ្នាំជាអនិតិជនប៉ុន្មាននាក់ និងមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅប៉ុន្មាន​អ្នក​នៅឡើយទេ។

បច្ចុប្បន្ន​នេះ​ថៅកែហាងរួមនិងស្រ្តីរកស៊ីផ្លូវភេទទាំងនោះ​ត្រូវបញ្ជូនទៅធ្វើការសាកសួរនៅការិយាល័យ ប្រឆាំងបទល្មើសការជួញដូរមនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here