0
194

img_6446 img_6448

ខេត្តស្វាយរៀង៖បុរស២នាក់ត្រូវនគរបាលធ្វើការឃាត់ខ្លួនភ្លាមៗ ខណៈដែលខឹងជនរងគ្រោះជិះម៉ូតូវ៉ាជែងក្បែរខ្លួនក៏បានដោះមួកសុវត្ថភាពវាយយ៉ាងសន្ធាប់បណ្ដាលអោយរងរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៩ខែវិឆ្ឆិការឆ្នាំ២០១៦នៅត្រង់ចំណុចលើផ្លូវជាតិលេខ ១ ស្ថិតក្នុងភូមិ ថ្មីសង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មានពីនគរបាលក្រុងបាវិតបានអោយដឹងថាបុរសបង្កសង្ស័យមានគ្នា២ នាក់៖ ទី១)ឈ្មោះ  ចាន់ យ៉ានអាយុ ៣១ ឆ្នាំ មុរបរ កម្មករសំណង់មានទីលំនៅ ភូមិ ព្រៃតាយឹង ឃុំប្រសូតិ ស្រុកស្វាយទាប ខេត្តស្វាយរៀងនិងទី២)ឈ្មោះ សួន សារ៉ាន់ អាយុ ៣១ ឆ្នាំ មុខរបរកម្មករសំណង់ មាន ទីលំនៅ ភូមិកំពង់ឬស្សីឃុំទំពូង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។ចំណែកឯជនរងគ្រោះមានឈ្មោះកែវ លីនអាយុ ៣៥ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុលើផ្លូវជាតិលេខ១មានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងក្នុងទិសដៅពីកើតមកលិចស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូមួយគ្រឿងទិសដៅស្របគ្នាក្នុងល្បឿនលឿនហើយបានវ៉ាជែងនិងសម្លឹងមើលមុខធ្វើអោយបុរសសង្ស័យទាំង២ខឹងក៏បានលោតចុះពីលើម៉ូតូរួចលើកមួកសុវត្ថភាពវាយតែម្ដង។ បន្ទាប់មកប្រជាពលរដ្ឋដែលឃើញហេតុការណ៍នោះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៏និងឃាតខ្លួនបុរសសង្ស័យទាំង២មកកាន់នគរបាលប៉ុស្តិ៍ព្រមទាំងបញ្ជូនជនរងគ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភូរ ក្រុងបាវិតដើម្បីព្យាបាលមុខរបួស។
បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបាននគរបាលសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមច្បាប់៕សិរសា

 

LEAVE A REPLY

Please enter your comment!
Please enter your name here