ររថយន្តកូរ៉េដឹកទឹកកកបុករបាំងថ្ម ម្ចាស់គាបជាប់ក្បងកាប៊ីន បាក់បង្គោលភ្លើងមួយដើម

0
151

ភ្នំពេញៈ អ្នកបើកបររថយន្តកូរ៉េដឹកទឹកកកមួយគ្រឿងបានរងរបួសធ្ងន់ធ្ងរដោយ​គាបជាប់នៅ​ក្នុងរថយន្ត គ្រាដែលបើកបរបររថយន្តក្នុងល្បឿនលឿន សង្ស័យអ្នកបើកបរងងុយដេក ធ្វើឲ្យ​រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង​រងការខូចខាត​អស់ចំនួន២កង់ រួមទាំងបង្គោលភ្លើងបំភ្លឺផ្លូវដែលនៅលើរបាំងថ្មមួយដើមផង ។

ឧប្បត្តិហេតុនេះ បង្កឲ្យ​មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៥០នាទីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ម្តុំធនាគារកាណាឌឺយ៉ា ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សាក្សី បានឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញ បុរសម្នាក់មានវ័យជាង៣០ឆ្នាំ បើករថយន្តកូរ៉េដឹកទឹកកកមួយគ្រឿង មានសញ្ញាខ្លាឃ្មុំទឹកកក ពាក់ស្លាកលេខភ្នំពេញ2AG- 3479 ធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន។ ខណៈបើកមកដល់ចំណុចកើតហេតុ ម្តុំធនាគារកាណាឌឺយ៉ា សង្ស័យអ្នកបើកបររូបនេះ ងងុយដេកខ្លាំង រេចង្កូតរថយន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងលានស្នូរដូចរន្ទះ បណ្តាលឲ្យ​រថយន្តគាបជាប់នៅរបាំងថ្ម រងការខូចខាតយ៉ាងដំណំ។រីឯអ្នកបើកបរបានគាបជាប់ខ្លួននៅក្នុងរថយន្ត រងរបួសធ្ងន់​ត្រូវបានគាជួយគាស់យកចេញរួចបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ។ ចំណែករបាំងថ្មខូចខាតអស់ចំនួន២កង់ រួមនឹងបង្គោលភ្លើងបំភ្លឺផ្លូវនៅលើរបាំងថ្មមួយដើមក៏បាក់ដែរ។ ករណីនេះ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែបាក់បង្គោលភ្លើង ធ្វើឲ្យ​ផ្ទះរបស់ប្រជាពលរដ្ឋ រលត់គ្មានភ្លើងប្រើរួចបាននាំគ្នាចេញមកមើលនិងសង្គ្រោះអ្នកបើកបរភ្លាមដែរ។

ក្រោយពេលកើតហេតុ នគរបាលចរាចរខណ្ឌពោធិ៍សេនជ័យ បានសហការជាមួយនគរបាល​ជំនាញចរាចរណ៍រាជធានី ចុះទៅវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here