កំពុង​តែ​ដោះ​ស្រាយ​គ្រោះថ្នាក់ចរាចរណ៍ត្រូវ ជនឈ្លៀតឱកាសលួចយកម៉ូតូបាត់ដោយសុវត្ថិភាព

0
138

 

 

 

ភ្នំពេញ៖ យុវជនម្នាក់ចេញមកពីធ្វើការឌុបនារីម្នាក់​ទៅ​ប៉ះម៉ូតូមួយគ្រឿងទៀត កំពុង​តែគេឃាត់ ត្រូវជនឈ្លៀតឱ​កាសលួចយកទៅបាត់​ដោយ​សុវត្តិភាព​។ ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦នឹង៣០នាទីល្ងាច​ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៧ នៅមុខខ្លោងទ្វារ​វត្ត តាភេមតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ឈ្មោះ ចាន់ សុី​ណាភេទប្រុសអាយុ ២១ឆ្នាំ មុខរបរសន្តិសុខ រស់នៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ម៉ូតូដែលជនឈ្លៀតឱកាសលួចយកទៅបាត់ម៉ាកឌ្រីមសងសេ​១២៥​សេរី​២០១៤​ពណ៌ខ្មៅពាក់លេខ ភ្នំពេញ1CI-3894 ។

តាមប្រភព​ព៌ត៌​មានពីជនរងគ្រោះបាននិយាយថានៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ​គ្រឿង​មកពីធ្វើការ​ជាមួយ​នារីម្នាក់​ជាសន្តិសុខ​ដូច​គ្នា​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ក្នុងទិសដៅពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុនៅមុខវត្តតាភេមនារីដែលជិះជាមួយគាត់បានពឹងអោយឌុបឆ្លងផ្លូវ​ ខណៈ​នោះ​រូប​គាត់​និយាយ​ថា​មិន​ហ៊ាន​ឆ្លង​ផ្លូវ​ទេ​។​ ប៉ុន្តែ​គាត់​អាណិត​ក៏​ឆ្លង​បានបន្តិច​ជ្រុល​ទៅ​ប៉ះ​ម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីមសង​សេ​១២៥​សេរី​២០១២ពណ៌ខ្មៅមិនចាំស្លាកលេខ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាលអោយដួលត្រូវប្រជាពលរដ្ឋឃាត់រូបគាត់ដើម្បីដោះស្រាយ​។​បន្ទាប់​មក​ម៉ូតូ​របស់​គាត់​ត្រូវជនសង្ស័យបណ្តើរ​ជិះចេញបាត់​ រីឯ​ភាគីម៉ូតូមួយគ្រឿងដែលគ្រោះថ្នាក់ជាមួយគ្នាចេញទៅបាត់ដែរ។

ក្រោយ​ពី​កើតហេតុជនរង​គ្រោះ​បាន​ទៅ​ដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍​នគរបាលកន្ទោកដើម្បីអោយសមត្ថកិច្ចជួយស្រាវជ្រាវ​រកមុខសញ្ញា​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here