បុរសជនជាតិអង់គ្លេសម្នាក់ សង្ស័យបែកថ្នាំញៀនខ្លាំង ស្រាតខោដេញវាយគេឯង

0
143

ភ្នំពេញៈ បុរសជនជាតិអង់គ្លេសម្នាក់ដែលគេសង្ស័យបែកថ្នាំញៀនយ៉ាងខ្លាំងនោះ មានសតិមិនល្អ បានដើរស្រាតពេញផ្លូវដោយ ​មានកាន់ដំបងដេញវាយគេវាយឯងពេញផ្លូវផង បង្កឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់កម្លាំងសមត្ថកិច្ចចុះមកវាយខ្នោះទាំងកណ្តាលយប់​

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវលេខ១៥៦ ម្តុំហាងមូនឡាយ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិអង់​គ្លេស​ម្នាក់ មានវ័យេជាង៣០ឆ្នាំ មិនដឹងមកពីណា បានដើរទាំងខ្លួន​អាក្រាតកាយទ្រេតទ្រោត ដោយនៅដៃមានកាន់ដំបងក្នុងដៃទៀតផង។ បុរសជនជាតិអង់ក្លេសរូបនេះ បានដើរតាម​ផ្លូវលេខ១៥៦ហើយពេលមកដល់ចំណុចម្តុំហាង មូនឡាយ ស្រាប់តែស្រាតខោរត់ទៅដេញវាយគេវាយឯងទាំងកំរោលធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនាំគ្នា ទាក់ទងតាមទូរស័ព្ទទៅកាន់ កម្លាំងសមត្ថកិច្ចមូលដ្ឋាន ចុះចាប់វាយខ្នោះរួចបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់២ ដើម្បីសួរនាំ។

បច្ចុប្បន្នបុរសជនជាតិអង់គ្លេស ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដើម្បីសួរនាំរឿង ហើយនិងឲ្យ​ទាក់ទងទៅក្រុមគ្រួសារឲ្យ​មកទទួលយកត្រឡប់ទៅផ្ទះវិញ គ្រាដែលសមត្ថកិច្ច​សង្ស័យថាបុរសនេះញៀនថ្នាំខ្លាំង បណ្តាលឲ្យគ្រប់គ្រងស្មារតីមិនបាន៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here