គ្រូ​ពេទ្យ​ជន​ជាតិ​បារាំង​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​សង្គម​

0
334

 

 

ភ្នំពេញ​៖បុរស​ម្នាក់​ជា​ជន​ជាតិ​បារាំង​គាំង​បេះដូង​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​សង្គម​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពីវេលា​ម៉ោង ២៣:០០នាទីយប់​ថ្ងៃទី ០៦ខែ​កញ្ញា​ឆ្នាំ​២០១៧​ស្ថិត​នៅក្នុង​ផ្ទះសំណាក់​យីហោ​ សង្គមទីតាំង​ផ្ទះ​លេខ ៣៥ AE២ ផ្លូវលេខ ៧៥​ បន្ទប់លេខ១០ ភូមិទី៨សង្កាត់​ស្រះចក​ខណ្ឌដូនពេញ។
សាក​សពជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ SODOYER REGIS ROLAND ភេទប្រុសឆ្នាំកំណើត ៣០.០៥.១៩៥៥ មុខរបរ គ្រូបង្រៀនសាលាពេទ្យ ជនជាតិបារាំងកាន់​លិខិតឆ្លងដែនលេខ ១៦CE៣១០៨៦ ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​កាល​ពី​ថ្ងៃទី ២៦​ខែ​សីហា​ឆ្នាំ​២០១៧វេលម៉ោង១៣:៣០
នាទី​រសៀល​ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅចំនួន០២អាទិត្យដោយប្រកបមុខរបរគ្រូបង្រៀន
ពេទ្យ។ លុះដល់​ថ្ងៃ​កើតហេតុខាងលើ ប្រពន្ឋជនរងគ្រោះបានទូរស័ព្ទមកជនរងគ្រោះពុំមានការឆ្លើយតបក៏ទូរសព្ទ័ទៅម្ចាស់ផ្ទះសំណាក់អោយជួយមើលទើបដឹងថាដេកស្លាប់នៅលើឥដ្ឋ​បាត់​ទៅ​ហើយ​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​ចុះ​មក​ធ្វើ​កោសល្យវិច្ច័យ​។
តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ជំនាញ​និង​គ្រូ​ពេទ្យ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​គាំង​បេះដូង​ពិត​ប្រាកដ​មែន​ពុំ​មាន​ឃើញ​ស្នាក​ស្នាម​អ្វី​នោះ​ទេ​។
បច្ចុប្បន្ន​នេះ​សាកសពជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​បាន​ប្រគល់​ទៅ​អោយ​ប្រពន្ធ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here