ម្ចាស់គ្លីនិក និងគ្រូពេទ្យ គ្លីនិក ដឺបូតេ គេចខ្លួនបាត់អស់

0
234

ភ្នំពេញ ៖ គ្រូពេទ្យ និងបុគ្គលិក
មន្ទីរសម្រាកព្យាបាលដឺបូតេ មានទីតាំងស្ថិតនៅអគារលេខ១៨ ផ្លូវ៣៥៥ (វិថីអង្គរ) ខាងជើងរង្វង់មូលខាំកូស៊ីធី ប្រមាណ៦០ម៉ែត្រ ក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដែលមានម្ចាស់គ្លីនិក គឺលោកវេជ្ជបណ្ឌិត ផែ ថុង អាយុ៤១ឆ្នាំ បាននាំគ្នារត់អស់ កាលពីរសៀលថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ បន្ទាប់ពីសមត្ថកិចចម្រុះ ចុះទៅបិទឈប់ឲ្យធ្វើអាជីវកម្ម។
គណៈកម្មការចម្រុះធ្វើការត្រួតពិនិត្យ បានបញ្ជាក់ថា ការស្លាប់របស់ស្ត្រីរងគ្រោះបណ្តាលមកពីការធ្វេសប្រហែសរបស់គ្រូពេទ្យ រួមផ្សំបន្ទប់វះកាត់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចធ្វើឱ្យមេរោគចូល ហើយអំពូលភ្លើងបញ្ចាំងសម្លាប់មេរោគមាន២ ក៏បានដាច់អស់មួយទៀត ។ នៅពេលដែលសមត្ថកិច្ចកំពុងធ្វើការត្រូតពិនិត្យ អ្នកទទួលខុសត្រួវរួមទាំងវេជ្ជបណ្ឌិត ដែលទទួលការវះកាត់បានគេចខ្លួនអស់ដោយពុំសហការជាមួយសមត្ថកិច្ចឡើយ ។
សមត្ថកិច្ចចម្រុះមាន២ក្រុម បានចុះទៅសាកសួរ និងត្រួតពិនិត្យមន្ទីរសម្រាកព្យាបាលដឺបូតេ ដែលក្នុងនោះមានមន្ដ្រីមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានចុះទៅត្រួតពិនិត្យច្បាប់ និងសាកសួរអ្នកទទួលខុសត្រូវ និងគ្រូពេទ្យដែលធ្វើការវះកាត់។ ទន្ទឹមគ្នាដែរក្រុមទី២ គណៈកម្មការចម្រុះមានពេទ្យតុលាការ នគរបាលជំនាញ និងអាជ្ញាធរខណ្ឌឫស្សីកែវ  ដោយមានការដឹកនាំសម្របសម្រួលពីលោកស្រី ម៉ាក នី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបន្តចុះទៅត្រួតពិនិត្យបន្ទប់វះកាត់ ៕ អូន ធួក

%e1%9e%a1%e1%9e%ba%e1%9e%94%e1%9e%bc%e1%9e%8f%e1%9f%81

LEAVE A REPLY

Please enter your comment!
Please enter your name here