លេង​សើច​ជ្រុល​យក​ដប​ទឹក​ត្រី​វាយ​បំបែក​ចាក់​សម្លាប់​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ​

0
135

 

 

 

 

កោះកុង ៖​មិត្ត​ភ័ក្ត​លេង​សើច​ជ្រុល​យក​ដប​ទឹក​ត្រី​វាយ​បំបែក​ចាក់​សម្លាប់​ពេល​ដឹក​ដល់​មន្ទីរ​ពេទ្យ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង៤​:០០នាទីល្ងាច នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧​ស្ថិត​នៅចំណុច​ឃ្លាំងទំនិញលេខ១១ ខាងក្រោយផ្សារភូមិថ្មី ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ តាំ វ៉ាន់ឆៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង។​ចំណែកឯជនសង្ស័យមានឈ្មោះ ខុង (ហៅតឿ)ភេទប្រុស​អាយុ​ប្រហែល១៥ឆ្នាំ មុខរបរកម្មករដូចគ្នា មានទីលំនៅមិនពិតប្រាកដបានរត់គេចខ្លួនបាត់ស្រមោល ។

​តាមប្រភព​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​និង​ជន​សង្ស័យ​ជា​មិត្ត​ភ័ក្ត​ធ្វើ​ការ​ជា​មួយ​គ្នា​។បន្ទាប់​មក​អ្នក​ទាំង​២នាក់​លែងសើចនិងគ្នាជ្រុល ទើបបង្កអោយមានទំនាស់រហូតឈានដល់ការវាយតប់គ្នាហើយជនសង្ស័យក៏បានវាយបំបែកដបទឹកត្រីចាក់ទៅលើជនរងគ្រោះតែម្តង ។
តាមប្រភព​ព័ត៌មានពី​លោក ឡាក់ នី អធិការរងទទួលបន្ទុកព្រហ្មទណ្ឌនៃអធិការស្រុកមណ្ឌលសីមា ក៏បានអោយដឹងថា​ ក្រោយ​ពី​ទទួល​ដំណឹង​មាន​ករណីនេះ​ភ្លាម​កម្លាំង​នគរ​បាល​ជំនាញបានសហការជាមួយកម្លាំងអធិការក្រុងខេមរះភូមិន្ទ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​ព្រម​ទាំង​តាមស្រាវជ្រាវរុករកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។​រីឯសពជនរងគ្រោះក្រោយពីបានធ្វើកោសល្យវិច្ច័យរួចរាល់សមត្ថកិច្ច​​ឯ​ស្រុក​កំណើត​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here