កម្លាំង​នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោល្បាតឃាត់ខ្លួនជនសង្ស័យ ៣នាក់រួមទាំងថ្នាំញៀន១៥កញ្ចប់ធំតូច

0
125

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យ៣នាក់និងថ្នាំញៀន១៥កញ្ចប់ធំ,តូច ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ចុះល្បាតក្នុងមូលដ្ឋានធ្វើការបង្ក្រាប រួមទាំងដកហូតបានម៉ូតូ២គ្រឿងថែមទៀតផង។ ប្រតិបត្តិការណ៍បង្ក្រាបបានករណីជួញដូរគ្រឿងញៀនខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្បែស្ពានបាគូរ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ជាប់ពាក់ព័ន្ធនិងករណីជួញដូរគ្រឿងញៀនខាងលើនេះ ទី១ឈ្មោះ គង់ សុីឈុន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្រុកបាទី ខេត្តតាកែវ ។ ទី២ ឈ្មោះ ចាប សុខលិម ភេទប្រុស អាយុ២៣ឆ្នាំ មុនរបរជាងកាត់សក់នៅម្ដុំសាលាបាក់ទូក ស្នាក់នៅម្ដុំវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។​ ទី៣ មានឈ្មោះ ឡូយ សុធា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។ ដោយឡែកវត្ថុតាំងដែលដកហូតបានរួមមាន៖ ថ្នាំញៀន4កញ្ចប់ធំ និង11កញ្ចប់តូច ។ រួមទាំងដកហូតបានម៉ូតូ២គ្រឿង ដែល១គ្រឿងម៉ាកហង់ដាឌុក(ម៉ូតូធំ) បិតស្កុតពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1DH-4555 និង១គ្រឿងទៀតម៉ាកស៊ុយសុគី និច ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 1DD-8033 ។
តាមប្រភព​ព័ត៌មានពី​កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់អោយដឹងថា មុននឹង​បង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ​ គឺនៅយប់កើតហេតុកម្លាំងរបស់លោកបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារបទល្មើស និងហេតុការណ៍ផ្សែង ។ ខណៈជិះដល់ទីតាំងកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យទាំង៣នាក់ខាងលើ មានសកម្មភាពមិនប្រក្រតី ក៏បានហៅសួរនាំ តែពួកគេបានព្យាយាមជិះម៉ូតូរត់ ក៏នៅតែសមត្ថកិច្ចយើងចាប់បាន និងរកឃើញថ្នាំញៀនមួយចំនួនធំខាងលើតែម្ដង ។
ក្រោយមក ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ ឃាត់យកមកប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ដើម្បីសួរនាំ និងកសាងសាណុំរឿងបញ្ចូនទៅកាន់អធិការនគរបាលខណ្ឌដង្កោ រងចាំចាត់ការបន្តតាមនីតិវិធីច្បាប់៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here