មកពីផឹកសុី​យប់ជ្រៅអត់សោចូលឃ្លាំងម្នាក់ឡើងរបងយកសោរត្រូវក្រុមចោប្រដាប់អាវុធប្លន់យកម៉ូតូបាត់

0
146

 

 

 

ភ្នំពេញ៖យុវជន៣នាក់ចេញមក​ពីផឹកសុី​ដោយម្ចាស់ម៉ូតូស្រវឹងជោគបានអោយមិត្តភ័ក្តម្នាក់ជា​អ្នក​ឌុប​ លុះមកដល់ឃ្លាំងអត់មានសោរចូលក្នុងឃ្លាំងបានអោយ​អ្នក​ឌុបឡើងលើរបងយកសោរ​ហើយត្រូវក្រុមចោរ​ប្រដាប់អាវុធប្លន់យកម៉ូតូបានដោយសុវត្ថភាព។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលវេលាម៉ោង១នឹង៣០នាទី​រំលងអាធ្រាត​ឈាន​ចូល​ថ្ងៃទី៩ខែកញ្ញា ឆ្នាំ២០១៧ នៅមុខឃ្លាំងស្តប់សំភារះចុងភ្លៅការ ភូមិគោគចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ លាង សុី​ថាន់ ភេទប្រុស៣៣ ឆ្នាំមុខរបរ ចុងភៅ ស្នាក់នៅក្នុងឃ្លាំង ដាក់ចានឆ្នាំងនឹងសំភារះការ ភូមិគោគចំបក់សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅស្រុកគៀនស្វាយខេត្តកណ្តាល។ម៉ូតូដែលជនសង្ស័យប្លន់ម៉ាកនិច ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1CQ-9762។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូបាននិយាយថាមុនពេលកើតហេតុ​ខ្លួន​ផឹកសុី​នៅ​ហាង​មួយ​កន្លែង​រហូត​ដល់​ស្រវឹងហើយបានអោយមិត្តភ័ក្តម្នាក់ឈ្មោះ តឿ សារ័ត្នហៅទួន អាយុ៣០ឆ្នាំ ជា​អ្នក​ឌុប។លុះមកដល់មុខឃ្លាំងមិនមានសោរ​ចូលក្នុងឃ្លាំង បន្ទាប់មកឈ្មោះតឿ សារ័ត្ន ហៅទួន បានឡើងលើរបងដើម្បីទៅយកសោរ​ស្រាប់តែជនរងគ្រោះជាម្ចាស់ម៉ូតូបានទៅនោមហើយបានអោយឈ្មោះមាន់ សុខហាក់ នៅចាំម៉ូតូស្រាប់តែមានជនសង្ស័យមានគ្នា៨នាក់ម៉ូតូ៤គ្រឿង ប្រដាប់ដោយអាវុធខ្លី២ដើម មិនស្គាល់ម៉ាកបានភ្ជុងនឹងវាយទៅលើឈ្មោះ មាន់ សុខហាក់ចំនួន២ស្នាប់កាំភ្លើងបណ្តាលអោយពកក្បាលហើយជិះម៉ូតូចេញទៅ​ ខណៈ​នោះជនសង្ស័យជិះម៉ូតូចេញទៅហើយរូបគាត់ជាម្ចាស់ម៉ូតូរត់ទៅទាញម៉ូតូនឹងស្រែកថាចោរ​ៗតែ​ជនសង្ស័យ​ជិះ​ចេញទៅបាត់។

ក្រោពេលកើតហេតុជនរងគ្រោះទាំង៣នាក់បានទៅដាក់ពាក់បណ្តឹនៅប៉ុសិ៍្តនគរបាលរដ្ឋបាលចោមចៅដើម្បីសើបសង្កេតរកមុខសញ្ញាខាលើ​យក​មក​ផ្ដន្ទាទោស​ទៅ​តាមច្បាប់៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here