​ឆ្លងចរន្តខ្សែកាបទូរសព្វ័និងខ្សែកាបអុបទិចឆេះផ្អើលអ្នកជិតខាងទាំងយប់អ្នកខ្លះយកបំពង់ពន្លត់មកបាញ់អស់ជាច្រើនបំពង់

0
130

 

 

 

 

ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិព្រៃសាឡាភ័យរត់ជាន់ជើងគ្នា​ខណៈ​ដែល​ឆ្លងចរន្តខ្សែកាបទូរសព្វ័និងខ្សែកាបអុបទិចឆេះផ្អើលអ្នកជិតខាងទាំងយប់អ្នកខ្លះយកបំពង់ពន្លត់មកបាញ់អស់ជាច្រើនបំពង់កុំអោយឆ្លងចរន្តភ្លើងអគ្គសនីបណ្តាលអោយឆាបឆេះចេញជាអណ្តាតភ្លើងឡើងក្រហមត្រូវបានប្រជាពលរដ្ឋជួយបាញ់បំពង់ទាន់ពន្លត់ទាន់ពេលវេលាកុំអីឆេះរាលដាលសំណាងល្អឆេះគ្មានអ្នករងរបួសទេ។

ហេតុការណ៍នេះ​បង្ក​អោយមានកាលភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៣៥នាទីយប់ថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃសាឡាផ្លូវ បេតុង​ភូមិ​ព្រៃ​សាលា​សង្កាត់កាកាប2ខណ្ឌពោធិ៍​សែនជ័យ។
តាមប្រភពព៍ត័មានពីប្រជាពលរដ្ឋរស់នៅជិតខាងជាប់របងផ្ទះគ្នាបានឃើញហេតុការណ៍ឆាបឆេះឆ្លងចរន្តនេះ​បានអោយដឹងថា​ នៅ​មុនពេលកើតហេតុប្រជាពលរដ្ឋរស់នៅជិតក្បែរកន្លែងកើតហេតុនោះឃើញចេញផ្សែងហុយៗ​ចេញពីលើខ្សែអុបទិច អណ្តាតភ្លើងដូចផ្ទុះគ្រាប់រំសេវនិងផាវពណ៌​ក្រហមបានបង្កើតជាអណ្តាតភ្លើងឆេះខ្សែរភ្លើងឆាបឆេះតែសំណាងល្អប្រជាពលរដ្ឋជួយបាញ់អស់១៤បំពង់ពន្លត់អគ្គីភ័យទាន់មួយដៃជើងខ្លះបាច​ដីខ្សាច់និងថ្មភ្នំ។​បន្ទាប់​មក​ប្រជាពល​រដ្ឋ​ដែល​ក្នុង​ហេតុការណ៍​ព្រួយបារម្ភក្រែងមានបង្កកើតឡើងម្តងទៀតបានតេហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍។​ហើយ​អគ្គិស​ភ័យ​នេះ​រលត់​ទៅ​វិញ​នៅម៉ោង១០និង៥នាទីយប់​ខែ​ឆ្នាំ​ដដែរ​។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ័កាកាបរួមប្រជារកាពារខណ្ឌ​ពោធិ៍សែនជ័យចុះទៅដល់ភ្លាមៗដោយមិនចាំបាច់ប្រើប្រាស់រថយន្តពន្លត់​អគ្គិស​ភ័យ​នោះ​ឡើយ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here