សព​ស្ត្រី​គេ​សម្លាប់​ច្រក​ក្នុង​ការ៉ុង​នៅ​ស្រុកកំពង់ត្រឡាចត្រូវ​បាន​គេ​ស្គាល់អត្តសញ្ញាណវិញ​ហើយ​

0
246

 

 
ខេត្ត​កំពង់ឆ្នាំង៖សពស្ត្រីម្នាក់ត្រូវបានឃាតករសម្លាប់ដោយកាប់ចិញ្ចាំ្រជាច្រើនកាំបិតរួចច្រកក្នុងការ៉ុងយកមកទម្លាក់ចោលនៅស្រុកកំពង់ត្រឡាច ពេលនេះបានស្គាល់អត្តសញ្ញាណហើយ គឺជាប្រពន្ឋមន្ត្រីនគរបាលម្នាក់មានទីលំនៅរាជធានីភ្នំពេញ តែដោយសារការឈ្លោះទាស់ទែងជាមួយមួយស្វាម៉ី គាត់បានមកជួលផ្ទះស្នាក់នៅធ្វើជាកម្មករ រោងចក្រនៅស្រុកពញ្ញាឮ ខេត្តកណ្តាល នេះបើយោងតាមសេចក្តីរាយការណ៍ជាបឋម។ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលខេត្តបានអោយដឹងថានៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ប្តីស្ត្រីរងគ្រោះរួមទាំងក្រុមគ្រួសារបានកាន់រូបថតស្ត្រីរងគ្រោះ មកជួបមន្ត្រីនគរបាលស្រុកកំពង់ត្រឡាច ដោយប្រាប់ពីភិនភាគស្ត្រីរងគ្រោះ ហើយបានទៅគាស់សពពិនិត្យមើល ស្គាល់ច្បាស់ពិតជាប្រពន្ឋ និងក្រុមគ្រួសាររបស់ខ្លួនពិតមែនក៏​សម្រេចជួលអាចារ្យបូជាសព នៅវេលាម៉ោង៣និង៣០នាទីរសៀល នៅវត្តចាស់ ស្ថិតក្នុងភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច ។ ក្រុមគ្រួសារស្ត្រីរងគ្រោះបានអោយដឹងថា​ ស្ត្រីរងគ្រោះមានឈ្មោះ ទិត លីនដា អាយុ៤២ ឆ្នាំមានទីលំនៅភូមិទី៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានប្តីជាមន្ត្រីនគរបាលអង្គរក្ស មានកូន៣កូនបងអាយុ១៧ឆ្នាំកូនពៅអាយុ៧ឆ្នាំ ។ ប្តីប្រពន្ឋគ្រួសារនេះ មានការទាស់ទែងខ្វែងគំនិតគ្នា ទើបប្រពន្ឋចាកចេញពីផ្ទះ មកជួលផ្ទះស្នាក់នៅ និងធ្វើជាកម្មកររោងចក្រ ជាមួយក្មួយនៅ ផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាល ។ ចាប់តាំងតែពីមកស្នាក់នៅធ្វើការនៅរោងចក្រ ស្ត្រីរងគ្រោះ មិនដែលទាក់ទងទូរស័ព្ទ​ទៅប្តីទេ មានការអីទូរស័ព្ទទៅជួបតែកូនៗ ដែលជាអ្នកនាំសារតែប៉ុណ្ណោះ ។​លុះ​នៅថ្ងៃកើតហេតុបាត់ខ្លួនគឺថ្ងៃសៅរ៍ ទី២ ខែកញ្ញា ឆ្នាំ២០១៧ ស្ត្រីរងគ្រោះបានយកម៉ូតូរបស់ក្មួយម៉ាកគុប និងខ្ចីប្រាក់អ្នកជិតខាងចំនួន២ម៉ឺនរៀលដោយប្រាប់គេថា​ ទៅស្រុកកំពង់ត្រឡាច យកសាច់គោ ។ ចាប់តាំងពីថ្ងៃនោះមកបាត់ស្ត្រីរូបនោះរហូត តែម្តង ។ មូលហេតុដែលគ្រួសារសពក្រទទួលដំណឹងនៃការប្រទះឃើញសពស្ត្រី​រងគ្រោះដែលគេច្រកក្នុងការ៉ុងយកមកទម្លាក់ចោលបែបនេះដោយសារតែផ្តាច់ការទំនាក់ទំនងនេះឯង។
សូមរំឮកថាៈ នៅវេលាម៉ោង៣និង១០នាទីរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបន្ទាប់ពីការប្រទះឃើញ សពស្ត្រីម្នាក់ ត្រូវបានជនពុំស្គាល់មុខកាប់ជាច្រើនកាំបិទ ច្រកក្នុងការ៉ុង រួចយកមកចោលនៅជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុច នៅភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
​ក្នុង​នោះ​ដែល​កម្លាំង​នគរ​បាល​បានប្រាប់បន្ថែមទៀតថា​ សពស្រ្តីរងគ្រោះបានស្គាល់អត្តសញ្ញាណហើយ ពេលនេះសមត្ថកិច្ចកំពុងមមាញឹកក្នុងការស្រាវជ្រាវរកមុខជនដៃដល់យ៉ាងប្រញាប់បំផុត ដើម្បីយកមកផ្តន្ទាទោសដាក់​គុក​ទៅ​តាមផ្លូវច្បាប់៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here