រថយន្តឡិចសុីស១គ្រឿង​ឆេះ​នៅក្នុងមណ្ឌលកំសាន្ត រ៉ុក​សង្ស័យ​ឆ្លង​ចរន្ត​

0
127

 

 

 
ភ្នំពេញ ៖ រថយន្តឡិចសុីសLX470មួយគ្រឿង ត្រូវបានឆាបឆេះយ៉ាងសន្ធោសន្ធៅខណះចតស្ងៀម នៅក្នុងបរិវេនមជ្ឈមណ្ឌល កំសាន្តរ៉ុក។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៤០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេនមជ្ឈមណ្ឌល កំសាន្ត រ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
រថយន្តដែលឆេះនោះម៉ាក ឡិចសុីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2i-5911 ដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ ។
​  តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តខាងលើចូលមកក្លឹបកំសាន្តរ៉ុក ហើយទុករថយន្តនៅមុខក្លឹបចោល ក៏ដើរចូលទៅក្នុងបាត់។មួយសន្ទុះក្រោយមកស្រាប់តែមានផ្សែងហុយចេញពីក្នុងកាបុិនរថយន្តខាងលើ រួច​បង្កអោយមានអគ្គិភ័យឆាបឆេះបន្តិចបន្តៗ រហូតចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ។
ក្រោយពីទទួលបានដំណឹងអគ្គិភ័យដែលបានឆាបឆេះរថយន្តខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ រហូតប្រើទឹកបាញ់ពន្លត់អស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាព័រ ។ ហើយការខូចខាតគឺ ឆេះរថយន្តលុចសុីសរងគ្រោះខាងលើ១គ្រឿង ដែលបានរងការខូចខាតផ្នែកខាងមុខទាំងស្រ៊ុងតែម្ដង ៕ សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here