​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ក្រពះ​តែ​ជា​អកុសល​ពេល​បញ្ជូន​ដល់​មន្ទីរ​ស្លាប់

0
184

 

 

 

 
ភ្នំពេញ៖​ ស្រ្តី​​ជា​កម្មការិនី​រោង​ចក្រ ស្តារ​ហ្វ័យូរ​ម្នាក់​ដួល​សន្លប់  ខណៈ​ដែល​​បំពេញ​កាងារ ប៉ុន្តែ​ជា​អកុសល​ស្លាប់បាត់​បង់​ជីវិត​ ក្រោយ​ពេល​បញ្ជូនទៅ​ដល់​មន្ទី​ពេទ្យ។ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​វេលា​១០​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
នារី​រងគ្រោះ​ឈ្មោះ ផុន សាវ៉ាន់ ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ស្នាក់​នៅ​ផ្ទះ​ជួល ម្តុំ​រោង​ចក្រ​ខាង​លើ​មាន​ស្រុក​កំណើត ភូមិ​ខ្វិត ឃុំបាធាយ​ស្រុក​បា​ភ្នំ​ ខេត្ដព្រៃវែង ។

តាម​ប្រភព​ព័ត៌មានពី​អ្នក​ដែល​​ធ្វើ​ការ​ជា​មួយ​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​នៅ​​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ស្ត្រី​រងគ្រោះ​​មក​ធ្វើ​ការនៅ​ក្នុង​រោង​ចក្រ​ដូច​សព្វ​ដង​។​ហើយ​បាន​ទៅ​ស្គែន​មេ​ដៃ​រួច​ចូល​ទៅ​តុ​សម្រាប់​អង្គុយ​តែ​មិន​ទាន់​បាន​ទៅ​ដល់​តុ​ផង ស្រាប់​តែ​ដួល។​ បន្ទាប់​មក​ពួក​គាត់​ក៏​បាន​នាំ​គ្នា​ជួយ​ធ្វើ​ចលនា​និង​លាប​ព្រេង​កូឡាអោយ​ជន​រង​គ្រោះ​ ប៉ុន្តែ​មើល​ទៅ​មាន​សភាព​មិន​អាច​ជួយ​បាន​ ​ទើប​​តេទូរស័ព្ទ​​ហៅ​ប្តី​ស្ត្រី​រងគ្រោះ​អោយ​មក​ជួយ​យក​ទៅ​ពេទ្យ​មូល​មិត្ត តែ​ពេទ្យ​ថា ជម្ងឺ​របស់​ជន​រង​គ្រោះ​មាន​សភាព​ធ្ងន់​ទៅ​ហើយ ក៏​​បញ្ជូនបន្តទៅ​កាន់​មន្ទីរ​ពេទ្យ​រុស្ស៉ី​ជា​អកុសល ពេល​ទៅ​ដល់​ពេទ្យ​រូប​នាង​បាន​ក្អួត​ ថែម​ទាំង​និយាយ​ថា​ថប់​ដង្ហើម​ណាស់​ ​ក៏​ដាច់​ខ្យល់​ស្លាប់បាត់​បង់​ជីវិត​ទៅ​ ។

ក្រោយ​ពី​កើត​ហេតុ​រួច​ នគរបាល​​មូល​ដ្ឋាន​សហការ​ជាមួយ​នគរ​បាល​​ជំនាញ​កោសល្យវិច្ច័យ​នៃ​ស្នង​ការ​ក្រុង​ចុះ​ទៅ​ពិនិត្យ​សាក​សព​។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ជំនាញ​បាន​អោយ​ដឹង​ថា​សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​តែ​គាំង​បេះ​ដូង ។​ បច្ចុប្បន្ន​នេះ​សាក​សពជន​រង​គ្រោះ​ត្រូវ​​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី៕បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here