រថយន្តទ្រុងដឹកទំនិញបើកឆ្លងផ្លូវដែកត្រូវរថភ្លើងបុកបណ្ដាលឲ្យក្រឡាប់​ក្រឡាប់​ផ្ងាជេីង

0
71

 

 

 

ភ្នំពេញ៖ រថយន្តទ្រុងដឹកទំនិញ១គ្រឿងបានបើកក្នុងល្បឿនលឿន ឆ្លងផ្លូវដែកមិនមើលមុខមើលក្រោយ ឡើងលើផ្លូវបន្តិចរថភ្លើងក៏បានទៅដល់បុកបណ្ដាលឲ្យខ្ទាតចេញពីផ្លូវដែកក្រឡាប់ទាំងកំរោល ប៉ុន្តែមិនបានបណ្ដាលឲ្យអ្នកបើកបរឬក៏ ព្រូរថយន្តនោះរងរបួសឡើយ ចំណែករថភ្លើងបានបន្តដំណើរទៅមុខបាត់ស្រមោល។ឧប្បត្តិហេតុនោះបានកើតឡើង កាលពី វេលាម៉ោង៥និង២៥នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមផ្លូវ បេតុងឆ្លងកាត់ផ្លូវដែកខ្សែភ្នំពេញ កំពត ស្ថិតនៅក្នុងភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រថយន្ត១គ្រឿងនោះម៉ាកគា ដឹកទំនិញ ពណ៍សពាក់ស្លាកលេខភ្នំពេញ2AP-4485 បើកបរដោយ បុរសមិនស្គាល់ឈ្មោះម្នាក់ ហើយមិនដឹងថានៅខណៈនោះ មានព្រូឬអ្នកផ្សេងណាម្នាក់ជិះនៅក្នុងនោះដែរឬអត់ឡើយ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿងធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន​ស្របពេលនោះក៏មានរថភ្លើង១ខ្សែ កំពុងបើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (ពីខេត្តកំពត ទៅភ្នំពេញ)ក្នុងល្បឿនលឿនដែរ។ លុះទៅជិតដល់ត្រង់ចំណុចកើតហេតុ រថយន្តប្រុងឆ្លងកាត់ផ្លូវដែក រថភ្លើងបានស៊ីប្លេរជាច្រើនដង ដើម្បីឲ្យរថយន្តឈប់សិនកុំអាលឆ្លងព្រោះខ្លាចមានគ្រោះថ្នាក់ និងជាសញ្ញាប្រាប់ថារថភ្លើងមានផ្លូវ តែមួយមិនអាចឈប់បានឡើយ។ទោះបីជារថភកលើងខំចុចចង់រយះស៊ីប្លេរខ្ទេចយ៉ាងណាក៏ដោយ ក៏រថយន្តនេះនៅតែមិន ព្រមឈប់ដដែលដោយមិនដឹងថាអ្នកបើកបររថយន្តអត់ឮស៊ីប្លេរឬបែបណានោះទេ ហើយនៅតែបើកឆ្លងដដែលទើបត្រូវបានរថ ភ្លើងបុកចំបញ្ឆិតក្បាលរថយន្ត បណ្ដាលឲ្យក្រឡាប់តែម្ដង។ ប៉ុន្តែ​សំណាងល្អ​ណាស់ដែលគ្មានអ្នករងរបួសឬក៏ស្លាប់ឡើយ រថភ្លើងបញ្ឆិតខុសខុសកាប៊ីនរថយន្តបណ្ដាលឲ្យខ្ទាតចេញ បើបុកចំកាប៊ីនឬចំពាក់កណ្ដាលខ្លួនរថយន្តវិញនោះ និងត្រូវរប៉ើងជា ច្រើនម៉ែត្រឬក៏រថយន្តនោះត្រូវរថភ្លើងរុញទៅមុខជាច្រើនម៉ែត្រនិងមានអ្នកស្លាប់មិនខានឡើយ។

ក្រោយ​ពេលកើតហេតុរថភ្លើងបានបន្តដំណើរទៅមុខចូលភ្នំពេញបាត់ចំណែករថយន្តនោះ ត្រូវបានម្ចាស់ស្ទូចនាំយកទៅធើ្វការជួសជុលឡើងវិញដោយខ្លួនឯង៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here