ប្រចណ្ឌ ទិញកាំភ្លើងខ្លីពីថៃទុកបាញ់ប្រពន្ធតែមិនផ្ទុះជាប់ខ្នោះនគរបាល

0
144

ភ្នំពេញ: បុរសម្នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពុនឃាត់ខ្លួនភ្លាមៗ ក្រោយដកកាំភ្លើងម៉ាកប៉េអាកុល ភ្ជង់គំរាមបាញ់ទៅលើក្រុមគ្រួសារប្រពន្ធខ្លួន ដោយចោទប្រកាន់ថាប្រពន្ធមានសហាយស្មន់ក្បត់ចិត្តខ្លួន បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជយ័។

សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះ អ៊ុត បុរី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ។ ចំណែកម្តាយក្មេកឈ្មោះ គឹម វណ្ណ: អាយុ៥៥ឆ្នាំ។

ប្រភពព័ត៌មានពីម្តាយក្មេកនិងប្រពន្ធរបស់បុរសខាងលើ បានឲ្យដឹងថា ជនសង្ស័យខាងលើជាមនុស្សប្រច័ណ្ឌប្រពន្ធខ្លាំងណាស់ហើយមួយរយ:ចុងក្រោយនេះ​ គេបានទៅទិញកាំភ្លើងម៉ាកប៉េអាកុលពីប្រទេសថៃ ចំនួន៦០០ដុល្លារ ទុកសម្រាប់បាញ់សម្លាប់ប្រពន្ធរបស់ខ្លួនបើដឹងថាផិតក្បត់ខ្លួនមែននោះ។លុះមុនពេលកើតហេតុកើតការប្រចណ្ឌប្រពន្ធកាន់តែមែនទែន  ជនសង្ស័យក៏បានដកកាំភ្លើងខ្លីដែលទិញមកពីថៃបាញ់សំដៅលើប្រពន្ធរបស់ខ្លួនតែសំណាងល្អគ្រាប់កាំភ្លើងមិនផ្ទុះ ទើបប្រពន្ធរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ឲ្យចាប់ខ្លួនតែម្រងទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំខ្លួនមកសាកសួរនៅប៉ុស្តិ៍នគរបាលបឹងទំពុនដើម្បីធ្វើការសាកសួរចាត់ការតាមនិតិវិធីច្បាប់៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here