រថយន្តដឹកជ្រូកបើកជៀសរថយន្តកុងតឺន័រចេញពីផែជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតបញ្ច្រាស់​ពីក្រោយបណ្តាលអោយបុកគៀបជាប់របួសធ្ងន់ស្រាល២នាក់​

0
153

 

 

 

 

ភ្នំពេញ៖ រថយន្តដឹកជ្រូកបើកជៀសរថយន្តកុងតឺន័រចេញពីផែជ្រុលទៅបុករថយន្តកុងតឺន័រមួយគ្រឿងទៀតដែលចតបញ្ច្រាស់​ពីក្រោយបណ្តាលអោយបុកគៀបជាប់រថយន្តរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលវេលាម៉ោង ១១នឹ២០នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧តាមបណ្តោយ​ផ្លូវបេតុងទួលពង្រទុលមុខផែស្ងួត សុកនត្រេនស្ព័តស្ថិតនៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ហ៊ុយ ចាន់ថុងភេទប្រុអសយុ ២៥ឆ្នាំ រស់នៅភូមិព្រៃសសង្កាត់ព្រៃសខណ្ឌដង្កោនឹងម្នាក់ទៀតត្រូវជាប្អូនឈ្មោះហ៊ុយ ចាន់ថេង ភេទប្រុសអាយុ២២ឆ្នាំ(ប្រូរថយន្ត)​ស្នាក់​នៅ​ជាមួយ​គ្នា​។ដោយ​រថយន្តម៉ាកហុីយ៉ាន់ដាយ(ដឹកជ្រូក)ពណ៌ខៀវពាក់ស្លាកលេខ​ភ្នំពេញ3D5099។​ចំណែកឯ​រថយន្តដែលចត​បញ្ច្រាស់​ប្រភេទកុងតឺន័រម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3D5576។
តាមប្រភពព័ត៌មានពីជនរងគ្រោះរថយន្តដឹកជ្រូកត្រូវជាប្អូន បានអោយដឹងថា នៅមុនពេលកើតហេតុពួកគាត់បានដឹកជ្រូកអោយឈ្មួញ ពីភូមិព្រៃស យកទៅដាក់កុងសុី​នៅម្តុំលូប្រាំផ្លូវវេងស្រេង។លុះ​ធ្វើ​ដំណើរ​មកដល់ចំណុចកើតហេតុ ស្រាប់​តែ​មានរថយន្តកុងតឺន័រមួយគ្រឿង មិនចាំម៉ាកបានចេញពីផែស្ងួត សុកន ត្រេនស្ព័ត ឆ្លងផ្លូវក្នុង​លិចទៅកើត។នៅពេលនោះរថយន្តរបស់គាត់បើកលឿន​ បន្ទាប់​មក​តៃកុងរថយន្តរបស់គាត់បានបួងចង្កូតទៅផ្នែកខាងឆ្វេងខាងក្រោយរថយន្តដែលឆ្លង ក៏​ជ្រុល​ទៅបុករថយន្តកុងតឺន័រដែលចតនៅលើផ្លូវបេតុង ខាងលើបញ្ច្រាស់​ចរាចរណ៍ពេញទំហឹង បណ្តាលអោយគៀបជាប់នឹងកាបុិនរថយន្តខ្ទេចជើងទាំងគូរនិងប្រូរថយន្តម្នាក់ទៀតមិនមានរងរបួសឡើយ។ភ្លាមៗនោះប្រជាពលរដ្ឋដែលធ្វើដំណើរមកជួបឃើញហេតុការណ៍ខាងលើបាននាំគ្នាជួយគាស់កាបុិនរថយន្តកំពិតគៀបជាប់ ជើងជនរងគ្រោះ​ព្រម​ទាំង​យករថយន្តកុងតឺន័រទាញដើម្បី​សង្គ្រោះ​ ស្រប​ពេល​នោះ​ជនរងគ្រោះមានអាការះអស់កំលាំងខ្លាំងត្រូវ​រថយន្តសង្គ្រោះ​របស់​ឯកជនយក អ៊ុក​សុី​ហ្ស៊ែន​មកដាក់ផងដែរ។

ក្រោយពេលកើតហេតុរថយន្តសំរាប់កាត់គ្រឿងចក្ររបស់កងពលតូច ង៧០​មក​កាត់​កាបុិន​រថយន្ត​ដើម្បី​សង្គ្រោះ​ជនរងគ្រោះ​ រួច​ដឹកជនរងគ្រោះទៅមន្ទីពេទ្យព្រះកុសមៈ​។ចំណែករថយន្តទាំង២គ្រឿងខាងលើ ត្រូវបានជំនាញខណ្ឌពោធិ៍សែនជ័យប្រគល់អោយ ជំនាញការិយាល័យចរាចរណ៍​ផ្លូវ​គោក​រាជធានីភ្នំពេញយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយនៅ​ពេល​ក្រោយ​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here