បើករថយន្តគេចម៉ូតូជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរង​ការខូចខាត

0
116

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តឡិចសុីសគេចពីម៉ូតូក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាត់អស់ចំនួនមួយកង់ហើយរថយន្តដាច់កាឡេទៅមុខលែងរូចតែម្តង។
​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៧​ នៅមុខក្រសួងការងារ​ តាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្សីុ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។
​ តាម​ប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចសុីស​ ពណ៌​ទឹកស្ករ​​ ពាក់ស្លាកលេខភ្នំពេញ2J 6610 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុីក្នុងទិសដៅពីលិចទៅកើត​ ខណៈ​មកដល់ចំណុចកើតហេតុក៏បានគេចពីម៉ូតូមួយគ្រឿងដែលបើកបរខាងមុខ​ រួច​ទាញចង្កូតទៅខាងឆ្វេងទើបជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយបែកកង់ខាងឆ្វេងទៅមុខលែងរូច។ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់ចំនួនមួយកង់តែមិនមានអ្នករងរបួសនោះទេ។
​ ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូលដ្ឋានបានចុះទៅដល់ចំណុចកើតហេតុនិងទំនាក់ទំនងទៅនគរបាលជំនាញចរាចរណ៍ជើងគោករាជធានីមកធ្វើការវាស់​វែងយករថយន្តទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here