​កម្ម​ករ​រោងចក្រផលិតសំបកកំប៉ុង​​​ ក្រុមហ៊ុនបេវេរេដ​ ខេនស៍​ សីហនុវីល​លីមីតធីតCROWN​ ចំនួន​៤០នាក់​ក្នុង​ចំណោម​១៧០កំពុង​ធ្វើ​កូដ​កម្ម

0
220

 

 
ខេត្ត​ព្រះសីហនុ​៖​កម្មករ​កម្មការី​រោងចក្រផលិតសំបកកំប៉ុង​​​ ក្រុមហ៊ុនបេវេរេដ​ ខេនស៍​ សីហនុវីល​លីមីតធីតCROWN​ចំនួន​៤០នាក់​ក្នុង​ចំណោម​១៧០នាក់​កំពុង​ធ្វើ​កូដ​កម្ម​តវ៉ា​បិទ​មិន​អោយ​កម្មករ​កម្មការី​ដទៃ​ចូល​ធ្វើ​ការ​ ខណៈ​ដែល​ថៅកែ​ក្រុម​ហ៊ុន​ធ្វើការបញ្ឈប់ ឈ្មោះ​ សឹង​ សៅ​ ភេទ ប្រុស​អាយុ​៤៦ឆ្នាំ​ មានមុខងារជាប្រធានក្រុមផ្នែបច្ចេកទេសហើយជាប្រធានការបង្កើត(សហជីពប្រជាធិបតេយ្យក្រោន​)។​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦:៣០នាទីព្រឹក​ថ្ងៃទី​១៣ខែ​កញ្ញា​ឆ្នាំ​២០១៧​ស្ថិត​នៅមុខ​រោងចក្រផលិតសំបកកំប៉ុង​​​ ក្រុមហ៊ុនបេវេរេដ​ ខេនស៍​ សីហនុវីល​លីមីតធីតCROWN ក្រុម​ 11 ភូមិ​ 1 សង្កាត់​ 1 ក្រុងព្រះសីហនុ។
ក្រោយ​ពី​កម្មករ​កម្មការី​រោង​ចក្រ​ខាង​លើ​ធ្វើ​កូដ​កម្ម​តវ៉ា​បិទ​មិន​អោយ​កម្មករ​កម្មការី​ដទៃ​ទៀត​ចូល​ធ្វើ​ការ​នឹង​ស្នើ​សុំ​អោយ​បុគ្គលិក​ដែល​ថៅកែ​ក្រុម​ហ៊ុន​បញ្ឍប់​​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ជួយ​អន្តរាគមន៍​កុំអោយ​ស្ទះ​ចរាចរណ៍​ឬ​បញ្ហារ​អ្វី​មួយ​កើត​ឡើង​។

បច្ចុប្បន្ន​នេះ​មន្ទីរ​ក្រសួង​ការ​ងារ​ខេត្ត​ព្រះសីហនុ​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ជួប​ជាមួយ​ថៅកែ​ក្រុម​ហ៊ុន​ព្រម​ទាំង​សារ​សួរ​ស្រាវ​ជ្រាវ​អំពី​បញ្ហារ​របស់​បុគ្គលិក​ដែល​ត្រូវ​គេ​បញ្ឍប់​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here