ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន២៣កញ្ចប់តូចធំ នៅខណ្ឌឫស្សីកែវ

0
122

ភ្នំពេញ៖ជនសង្ស័យ២នាក់ជាមុខសញ្ញាជួញដូរដោយខុសច្បាប់នូវសារធាតុញៀនយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកេវសហការជាមួយនគរបាលប៉ុស្តិ៍គីឡូម៉ែត្រលេខ៦ធ្វើការស្រាវជ្រាវឃាត់ខ្លួនឆែកឆេរនៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ(ឌីឌីហោស៍)រកឃើញថ្នាំញៀន២៣កញ្ចប់តូចធំកាលពីវេលាម៉ោង៨យប់ថ្ងៃទី១២ខែសីហាឆ្នាំ២០១៧ត្រង់ចំណុចផ្ទះសំណាក់មួយកន្លែងយីហោ(ឌីឌីហោស៍) ផ្លូវលេខ៥៩៨ ក្រុមទី១១ភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវ។​ ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ ១/ឈ្មោះ អុិន ផល្លា ហៅអាហេង ភេទប្រុសអាយុ៣២ឆ្នាំមុខរបរ(ជួញដូរថ្នាំញៀន)មានទីលំនៅ ភូមិភូមិអូតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។​ ២/ឈ្មោះ បុ៑ន បណ្ឌិត ភេទប្រុស អាយុ៣០ឆ្នាំ(ជួញដូរថ្នាំញៀន)ស្នាក់នៅផ្ទះគ្នានលេខក្រុមទី៩ផ្លូវជាតិលេខ៥ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ខណ្ឌឫស្សីកែវ ។​ សមត្ថកិច្ចបានឲ្យដឹងថាក្នុងការប្រតិបត្តិការខាងលើនេះកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍គីឡូម៉ែត្រលេខ៦បានធ្វើការស្រាវជ្រាវឈានដល់ការឆ្មក់ចូលបង្ក្រាបដល់ទីតាំងផ្ទះសំណាក់យីហោ(ឌីឌីហោស៍)ខាងលើដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ព្រមទាំងដកហូតម្សៅក្រាមពណ៌សថ្លាចំនួន២៣កញ្ចប់ក្នុងនោះមានកញ្ចប់ធំចំនួន១៦កញ្ចប់ថង៉សម្រាប់ច្រកគ្រឿងញៀនមួយចំនួននិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។​ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើនិងវត្ថុតាងត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here