ចូលម៉ាស្សាប្រហេះ​ត្រូវ​ចោរ​លួចដូរលុយពិត ដាក់លុយក្លែងក្លាយចូលកាបូបវិញនៅផ្លូវវេងស្រេង

0
227

 

 

 
ភ្នំពេញ៖​មាន​ហេតុ​ការណ៍​មួយ​បង្ក​អោយ​មាន​ការ​ភ្ញាក់ផ្អេីល​ខណៈ​ដែល​បុរសម្នាក់ចូលទៅម៉ាស្សាត្រូវអ្នកម៉ាស្សាលួចដូរលុយពិតដាក់លុយក្លែងក្លាយចូលកាបូបវិញ។ករណីនេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទី​យប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ស្ថិតតាមបណ្តោយផ្លូវវែងស្រេងជិតនិងស្តុបលូរប្រាំក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះប៉ិនម៉ៅអាយុ27ឆ្នាំមុខរបរមេការបន្ទប់ជួលស្នាក់នៅក្នុងភូមិដំណាក់ធំពីខណ្ឌមានជ័យរាជធានីភ្នំពេញ។ចំពោះលុយដែលបានបាត់បង់មានចំនួនជិត200$។

តាមប្រភពពីជនរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុរូបគាត់បានមកម៉ាស្សាដោយបានភ្ជួលខោនឹងជញ្ចាំង​ ខណៈ​នោះ​មិន​ដឹងថាគេដូរលុយក្លែងក្លាយនោះទេ។លុះត្រលប់ទៅផ្ទះវិញទើបដឹងថាត្រូវគេដូរលុយក្លែងក្លាយដោយមានការសង្ស័យលើកន្លែងម៉ាស្សាខាងលើរូបគាត់ក៏បានដាក់លុយពិតទៅម្តងទៀតក៏ត្រូវអ្នកម៉ាស្សាដូរទៀតទើបបង្កអោយមានការភ្ញាក់ផ្អើល​ រហូត​ដល់​អ្នកយាមកាងនៅទីនោះបម្រុងនិងព្រួតវាយគាត់ថែមទៀត។

ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្ទឹងមានជ័យដើម្បីអោយកម្លាំង​នគរ​បាលជួយ​អន្តរាគមន៍​យក​លុយ​ពិត​ប្រាកដ​មក​វិញ​៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here