ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ខ​ពួក​៤នាក់​ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចរត់មិនរួចត្រូវបានសមត្ថកិច្ច​ក្របួច​ជាប់​

0
146

 

 

 

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ស៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចហើយព្យា​យាមរត់មិនរួច។ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង១០នាទីយប់​ ថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧​ នៅតាមបណមតោយផ្លូវ៤៣០​សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

ជនសង្ស័យមានឈ្មោះជា ពិសិដ្ន អាយុ១៥ឆ្នាំ មុខរបរមិនពិត ស្នាក់នៅ សង្កាត់ព្រែកឯ ខណ្ឌច្បារអំពៅ ចំណែកជិះម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពម៉ាក់ និច ពណ៌​ខ្មៅលាយក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ 1GH-8780 ។

តាមប្រភពពត័មានពីកន្លែងហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក់ វ៉េវ ពណ៌​ខ្មៅ ពាក់ស្លាកលេខ ត្បូងឃ្មុំ 1D-5254 ជិះម្នាក់ឯង ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវលេខ៤៣០​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកពីក្រោយ​ធ្វើសកម្មភាពឆក់កាបូបបានសម្រេច។ភ្លាម​ៗនោះជនសង្ស័យព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវជនរងគ្រោះស្រែកថាចោរបង្កការភ្ញាក់ផ្អើលដល់​កម្លាំង​នគរ​បាល​និង​កង​រាជ​អាវុធ​ហត្ថ​កំពុងល្បាតក៏ដេញចាប់បា​នម្នាក់ចំណែក​ឯ​បក្ខពួក​ផ្សេង​ទៀត​រត់គេចខ្លួនបាត់អស់។

ក្រោយកើតហេតុជនសង្ស័យត្រូវបាន​កម្លាំង​នគរ​បាល​នាំខ្លួនទៅសាកសួននៅប៉ុស្តិ៍ទំនប់ទឹកដើម្បីកសាងសំណំរឿងបញ្ជូនទៅអធិការនគរបាលខណ្ឌចំកាមនចាត់ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here