ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យឃាត់ខ្លួន រួមទាំងថ្នាំញៀន២ថង់តូច

0
115

 

 

 

ភ្នំពេញ៖បុរសម្នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួមទាំងថ្នាំញៀន២ថង់តូច នៅត្រង់ចំណុច ផ្លូវ២៧១ ភូមិ១សង្កាត់ ស្ទឹង មាន ជ័យខណ្ឌមានជ័យកាលពីវេលាម៉ោង២០និង០០នាទីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៧ ។

ជនសង្ស័យមានឈ្មោះ សុភ័ណ្ឌ ចាន់ដារ៉ា ហៅ ទុយ ភេទប្រុស អាយុ ៣៥ ស្នាក់នៅភូមិ១សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ស្ទឹងមានជ័យបានធ្វើការល្បាតក្នុងភូមិសាស្ដ្រនិងពួនស្ទាកចាប់និងបង្ក្រាបបទល្មើសផ្សេងស្រាប់តែពេលល្បាតមកដល់ចំនុចកើតហេតុបានឃើញជនសង្ស័យកំពុងដើរតាមបណ្ដោយផ្លូវ២១៧ ក៏មានការសង្ស័យបានហៅសួរនិងធ្វើការឆែកឆេក្នុងខ្លួនជនសង្ស័យរកឃើញថ្នាំញៀន២ថង់តូច ទើបធ្វើការឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បន្ដនិតិវិធី ៕ បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here