សង្ស័យខ្មោចចូល បុរសវ័យចំណាស់ម្នាក់ បម្រុង​លោតសម្លាប់ខ្លួនពី​ជាន់ទី៥

0
161

ភ្នំពេញៈ បុរសវ័យជាង៥០ឆ្នាំម្នាក់ បាន​រត់ឡើងផ្ទះជាន់ទី៥ បម្រុង​លោតសម្លាប់ខ្លួន ប៉ុន្តែ​ត្រូវអ្នកជិតខាងឃាត់ និងចាប់ចងដៃចងជើង  ហើយដឹកយក​មកវត្តឲ្យ​លោកសង្ឃស្រោចទឹកបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅម្តុំផ្ទះជួល នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដែលករណីនេះគេសង្ស័យខ្មោចចូល។

ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុបុរសវ័យចំណាស់រូបនេះបាន​រត់ចេញពីបន្ទប់ជួលជាន់ទី៣ ឡើងទៅលើដំបូលផ្ទះជាន់ទី៥ បម្រុងលោតចុះមកក្រោម សម្លាប់ខ្លួនតែត្រូវប្រជាពលរដ្ឋឃើញដូចនេះនាំគ្នាចាប់ឃាត់ចងដៃចងជើងរួចដឹកទៅវត្តវិញាណ្ណរង្ស៊ី ដើម្បីឲ្យ​លោកសង្ឃស្រោចទឹក ប៉ុន្តែនៅតែមិនបានធូរស្បើយនោះទេ។

បន្ទាប់មកគេឃើញក្រុមគ្រួសាររបស់គាត់ទៅដល់ដឹកយកទៅមន្ទីពេទ្យរុស្សី ដើម្បីព្យាបាល ហើយបានបញ្ជាក់ថា បុរសវ័យចំណាស់ខាងលើនេះ មិនមែនត្រូវខ្មោចចូលនោះទេ គឺមានវិបត្តិផ្លូវ ព្រោះទើបតែបែកបាក់គ្រួសារថ្មីនេះ ៕ អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here