ជិះម៉ូតូលឿន​ជ្រុល​មិន​ប្រយ័ត្ន​ដួលចូលក្រោមរថយន្តរបួសធ្ងន់​ស្រាល​២នាក់​

0
158

 

 

 

ភ្នំពេញ៖​យុវជនប្រុសស្រី២នាក់ជិះម៉ូតូលឿនមិនប្រយត្ន័ដួលអូសប្រហែល៥ម៉ែត្រចូលក្រោមរថយន្តដែលចតនៅចញ្ចើមផ្លូវខាងឆ្វេងបណ្ដាលអោយយុវជនម្នាក់រងរបួសធ្ងន់បាក់ជើងម្ខាង​ រីឯ​នារីម្នាក់ទៀតរបួសស្រាលរលាត់ដៃរលាត់ជើង
។ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង៩និង២៥នាទីយប់ថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០១៧ស្ថិត​នៅតាមបណ្ដោយផ្លូវ៣១០ សង្កាត់ទួលស្វាយព្រៃ ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
​តាមប្រភព​ព័ត៌មានពី​កន្លែងកើតហេតុបានអោយដឹងថា​នៅ​មុនពេលកើតគេឃើញបុរស២ទៅ៣នាក់បើករថយន្តម៉ាក ម៉ាសស្ដា BT 50 ពណ៌កណ្ដុលប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AC-1999 មកចតនៅចញ្ចើមផ្លូវ ត្រង់ចំណុចកើតហេតុផ្នែក ចំហៀងខាងឆ្វេងដៃ​ រួចដើរចូលទៅផ្ទះមួយកន្លែងនៅក្បែរ​នោះ។​លុះមួយស្ទុះក្រោយមកស្រាប់​តែមាន យុវជនប្រុសស្រី២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកzoomer xពណ៌ស លាយផ្កាឈូកពាក់ស្លាកលេខ ភ្នំពេញ 1GN-8936 ជិះឌុបគ្នាតាមបណ្ដោយផ្លូវ៣១០​ក្នុង​ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រាំបណ្ដាលអោយដួលអូសប្រហែល៥ម៉ែត្រចូលទៅក្រោមរថយន្ត​រង​របួស​ធ្ងន់​យុវជនដែលជាអ្នកបើកម៉ូតូបាក់​ជើងម្ខាង ចំណែកនារីម្នាក់ទៀតរបួសរលាត់ដៃនិងជើងភ្លាមៗត្រូវបានរថយន្តសង្គ្រោះ មន្ទីរព្យាបាលហុងហាក់ដឹកទៅ​ព្យាបាល​។

ក្រោយពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅ​នគរបាល​ជំនាញចរាចរណ៍ខណ្ឌមកធ្វើការវាស់វែងបន្ទាប់មកក៏មានអ្នកតំណាង ជនរងគ្រោះមកដល់ចរចារ​ព្រមស្មើគ្នាដោយយកម៉ូតូឡានទៅជុសជល់រៀងៗខ្លួន ៕​បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here