ជនជាតិ​បរទេស​ម្នាក់បើករថយន្ដមករកសង្សារ​ខឹងមិនឃើញនៅ​ផ្ទះ​បើកបុកខ្ទេចទ្វារ

0
141

 

 

 
ភ្នំពេញ​៖​បុរសជនជាតិ​បរទេស​ម្នាក់បើករថយន្ដមករកសង្សារ​ចូលផ្ទះគេខុសត្រូវបានប្រជាពលរដ្ឋដេញក្រៅវិញស្រាប់តែបើកបុកផ្ទះគេខ្ទេចទ្វារបណ្ដាលឲ្យខ្ទេច។ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧ នៅខាងលិចផ្សារសឡា ភូមិទ្រា១សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសជាជនជាតិកូរ៉េនោះមិនបានស្គាល់អត្ដសញ្ញាណឡើយ អាយុប្រហែល៣៥ ឆ្នាំ ។

តាមសម្ដីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនជាតិកូរ៉េនោះបានបើករថយន្ដមួយគ្រឿងម៉ាក SOnata ពណ៌ស្ករ ដែលពាក់ស្លាក់លេខភ្នំពេញ2AJ-9643 ដែលបើកតែម្នាក់ឯងចូលតាមផ្លូវសូនី លុះមកដល់ចំណុចកើតហេតុជនជាតិកូរ៉េបានចុះពីលើរថយន្ដរួចដើរចូលទៅក្នុងផ្ទះជិតទីតាំងកើតហេតុក៏ត្រូវម្ចាស់ផ្ទះដេញចេញពីផ្ទះវិញ ស្រាប់តែភ្លាមៗនោះជនជាតិកូរ៉េបានឡើងបើករថយន្ដវិញ ក៏ទៅបុកទម្លាស់ផ្ទះកើតហេតុទាំកំរោលតែម្ដង បណ្ដាលឲ្យដាច់សោរដែលម្ចាស់ចាក់នៅខាងក្នុងនិងរងកាខូចខាតទ្វាទាំងស្រុង ។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុនិងឃាត់អ្នកបើករថយន្ដរួចទាក់ទងនគរ​បាល​ជំនាញការិយាល័យចរាចរណ៍ផ្លូវគោក​នៃ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​កន្លែង​កើត​ហេតុ​ធ្វើ​ការ​វាស់វែង​ព្រម​ទាំង​យក​រថយន្ត​បង្ក​ខាង​លើ​យក​ទៅ​រក្សា​ទុក​រង​ចាំ​​ការ​ដោះស្រោយគ្នាពេលក្រោយ ៕​បញ្ញា​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here