មកដើរ​លេងក្លិបមិនទាន់បានចូលត្រូវបក្ខ​ពួក​មួយក្រុមទៀតដេញកាប់​ទាល់​យកកាំបិតដេញកាប់វិញសមត្ថកិច្ចឃាត់បាន២នាក់​រីឯ​ភាគីបង្ករត់គេចខ្លួនអស់

0
126

 

 

 

ភ្នំពេញ៖យុនវជន១ក្រុមបានបបួលគ្នាមកដើរលេងក្លិប តែមិនទាន់បានចូលផង ត្រូវបក្ខ​ពួក​មួយក្រុមទៀតដេញកាប់​ទាល់​ច្រក​យកកាំបិតដែលលាក់ទុកដេញកាប់វិញរត់ពេញផ្លូវ​ស្រប​ពេល​កម្លាំង​នគរ​បាល​ខណ្ឌ​កំពុង​ល្បាត​ឃាត់បាន​២នាក់នឹងម៉ូតូ១គ្រឿង។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២០នឹង៣០នាទីយប់​ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០១៧ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវវេងស្រេង​ទល់​មុខ​ធនាគាកាណាឌីយ៉ា​ក្នុង​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនសង្ស័យទី១-ឈ្មោះ វ៉ាន់ ជីង ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែជ័យ មាន​ស្រុក​កំណើតនៅភូមិតានង ឃុំកោះសូទិនស្រុកកោះសូទិន ខេត្តកំពង់ចាម​នឹង​ជនសង្ស័យទី២-ឈ្មោះឡយ សុី​ ម៉េក ភេទប្រុស អាយុ១៦ឆ្នាំមុខរបររោងចក្របោះពុម្ភ​ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ស្រុកកំណើតនៅស្រុកកោះសូទិនខេត្តកំពង់ចាម​។រីឯ​
ម៉ូតូដែលជនសង្ស័យខាងលើ​ជិះ​ម៉ាកនិចពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1BR-7145។​

តាមប្រភពព័ត៌មានពីយុវជនទាំង២នាក់បាននិយាយថានៅមុនពេលកើតហេតុពួកគាត់បាននាំ​គ្នាមកដើរលេងក្លិប នៅម្តុំកាណាឌីយ៉ាដោយមានគ្នា ៤នាក់ម៉ូតូ២គ្រឿង។​ លុះជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានភាគីបង្កមួយក្រុម មានគ្នាជិត១០នាក់ជិះ​ម៉ូតូ៤គ្រឿង មានដាវនឹងកាំបិត ជិះដេញពួកគាត់ ។​បន្ទាប់​មក​ឈ្មោះ​ វ៉ាន់ ជីងបានយកកាំបិតដែលខ្លួនលាក់ទុក មកដេញទៅលើជនបង្កវិញតែមិនទាន់បាន​កាប់ទៅលើ​មិន​ទាន់​បាន​ម្នាក់​ផង​ត្រូវ​កម្លាំង​នគរ​បាល​ដេញ​ចាប់​ពួក​គាត់​ ប៉ុន្តែ​បក្ខ​ពួក​របស់​ពួក​គាត់២នាក់ទៀតបានជិះ​ម៉ូតូ​រត់បាត់ ។​

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ចោមចៅ​នាំយុវជនទាំង២នាក់ខាង​លើ​ សួរនាំនៅប៉ុស្តិ៍​នគរបាលរដ្ឋបាលចោមចៅដើម្បី​ណែនាំ​ព្រម​ទាំង​ទាក់ទងអាណាព្យាបាលយុវជនទាំង២នាក់អោយមកធា​នា​យក​ទៅ​វិញ​៕សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here