បើក​ម៉ូតូបញ្ច្រាស់​ផ្លូវ​ពេលមេឃ​ភ្លៀង​រលឹមមិនប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលអោយរងរបួសធ្ងន់ស្រាល

0
146

 

 

 

ភ្នំពេញ៖​បុរសម្នាក់បើកម៉ូតូបញ្ច្រាស់​ពេលមេឃ​ភ្លៀង​រលឹមមិនបានប្រុងប្រយ័ត្នត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលអោយរងរបួសធ្ងន់ម្នាក់នឹងស្រាលម្នាក់។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង២០​៖៤០នាទីយប់​ថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៧ នៅមុខប៉ុសិ៍្ត កន្ទោកដែលស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ក្នុង​ភូមិ ព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។​

ម៉ូតូបង្កម៉ាក​ហុងដា​សេ​១២៥​ពណ៌ខ្មៅសេរី​២០១៦ពាក់ស្លាកលេខភ្នំពេញ 1FY-6712បើកបរក្នុងទិសដៅពីកើតទៅលិចបើក បញ្ជាស់រងរបួធ្ងន់។​ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាកវីវ៉ា​ពណ៌ខ្មៅ​ពាក់ស្លាកលេខ កំបង់ធំ1C-3933បើកបរក្នុងទិសដៅពីលិចទៅកើត រងរបួសស្រាល។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកម៉ូតូម៉ាក​ហុងដា​សេ​១២៥​ពណ៌ខ្មៅសេរី​២០១៦​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤ក្នុង​ទិសដៅពីកើតទៅលិច​បញ្ច្រាស់​ទិស​ ខណៈ​មេឃ​កំពុង​ភ្លៀងរលឹម​មិនបានមើលមុខ។ លុះមកដល់ចំណុចកើតហេតុខាងលើ ដែលនៅមុខប៉ុសិ៍្តនគរបាលកន្ទោក​មាន​អ្នក​លក់នំបុ័ង​សាច់និង​លក់ទឹកក្រឡុក នៅក្បែនោះ ស្រាប់តែ ឃើញម៉ូតូម៉ាកវីវ៉ា បើកដោយបុរសម្នាក់​ក្នុងល្បឿនលឿនក្នុងទិស​ដៅបញ្ច្រាស់​គ្នា​មក​បុកទល់មុខគ្នាបណ្តាលអោយដួលសន្លប់​រៀងៗខ្លួន។ ពេល​នោះ​ប្រជាពលរដ្ឋបាននាំជនរងគ្រោះដាក់នៅក្រោមរោងលក់ខាងលើ ហើយបានជួយរិតទៅលើជនរងគ្រោះទាំង២នាក់​ទើប​ដឹងខ្លួន។​បន្ទាប់មកជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានរថយន្ត សង្គ្រោះ​របស់​គ្លីនិច​ឯកជនសម្ភពរស្មី បានដឹកយកទៅ​ព្យាបាល​។​
ក្រោយពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ ធ្វើកាវាស់វែងនឹងយកម៉ូតូទាំង២គ្រឿងយកទៅរក្សាទុករងចាំការ​ដោះស្រាយ៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here