ខ្ចីម៉ូតូមួយភ្លែតទៅបាត់ជាងបួនខែពេលឃើញមុខម្ចាស់ម៉ូតូស្រែកថាចោរៗត្រូវប្រជាពលរដ្ឋជួយស្វាគមន៍ឡើងទ្រោមខ្លួន

0
89

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយពីប្រើល្បិចខ្ចីម៉ូតូមិត្តភ័ក្ដ​ស្គាល់គ្នាជិះទៅរកទិញឥវ៉ាន់មួយភ្លែត តែផ្ទុយទៅវិញបែជាយកទៅលក់បាត់បានលុយ១០០ដុល្លារ​គេច ខ្លួន បាត់អស់រយៈពេលជាង៤ខែ ទើបប្រទះឃើញមុខហើយស្រែកថាចោរៗបង្ករឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជួយស្វាគមន៍រហូតទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១ នឹង៤០នាទីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅក្បែរផ្សារវីនមុីង ជាប់របងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានី ភ្នំពេញ ។

ជនសង្ស័យឆបោកខាងលើមានឈ្មោះ  អ៊ូច យ៉ុល ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ខេត្តបាត់ដំបង ។
ចំណែកម៉ូតូដែលជនសង្ស័យឆបោកយកទៅលក់បាត់ ម៉ាក ហុងដា សឹ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BL-4597។
ម្ចាស់ ជាជនរងគ្រោះ ឈ្មោះ ណូត ថៃ ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិអង្គតាសោម ឃុំញ៉ែញ៉ង់ ស្រុកត្រាំកក់ ខេត្តតាកែវ ។
ប្រភពពត៌ពីជនរងគ្រោះបានឲ្យដឹងថា កាលពី៤ខែមុន ជនសង្ស័យ ធ្វើការងារ ជាជាងប៉ះកង់ឡាន នៅកន្លែងយានដ្ឋានជាមួយគ្នា នៅផ្លូវវេងស្រេង នៅថ្ងៃកើតហេតុ កាលពី៤ខែកន្លងទៅ ជនសង្ស័យប្រើល្បិចខ្ចីម៉ូតូ ប្រាប់ថាទៅរកទិញម្ជូរហូប តែផ្ទុយទៅវិញ យកទៅបាត់រហូត មិនឃើញ ហើយជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ ។
ប្រភពបន្តថា ដោយមិននឹកស្មានថា រកជនសង្ស័យឃើញ ស្រាប់តែនៅព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៧នេះ មិត្តភ័ក្ររួមការងាររត់មកប្រាប់ ថាប្រទះឃើញមុខជនសង្ស័យ នៅក្បែររបងសួនកាណាឌីយ៉ា ទើបនាំគ្នា រត់ទៅឃើញជនសង្ស័យបម្រុងរត់គេច ស្រែកចោរ ផ្អើលប្រជាពលរដ្ឋ ចេញស្វាគមន៍រហូតទ្រោមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថាឲ្យខ្លួនពិតជាយកម៉ូតូទៅលក់ពិតមែនដោយបានលុយចំនួន១០០ដុល្លា ហើយគេចខ្លួនទៅសង្ងំលាក់ខ្លួននៅឯខេត្តបាត់ដំបង អស់រយៈពេល៤ខែកន្លងមកហើយ ទើបតែថ្ងៃទី២៨ ខែកញ្ញានេះ វិលមកធ្វើជាកម្មកររោងចក្រ ស្នាក់នៅ សង្កាត់ស្ទឹងមានជ័យ ហើយនៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ ធ្វើដំណើរមក ក្បែរសួនកាណាឌីយ៉ា ម្ចាស់ម៉ូតូឃើញមុខ ស្រែកចាប់ខ្លួនតែម្តង ។

ជនសង្ស័យក្រោយឃាត់ខ្លួនត្រូវបាន នាំទៅសាកសួរនៅផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌប់ពោធិ៍សែន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here