ស្ដ្រី​មេ​ម៉ាយ​ត្រូវ​ជនសង្ស័យមួយក្រុមប្លន់សម្លាប់​ប្លន់​យកទ្រព្យសម្បត្តិនៅស្រុកសង្កែ

0
134

 

 

 

បាត់ដំបង ៖ ស្ត្រីមេម៉ាយម្នាក់ ដែលមានមុខរបរលក់ជី ត្រូវបានជនមិនស្គាល់មុខនិងមិនស្គាល់អត្តសញ្ញាណមួយចំនួន វាយ សម្លាប់នៅនឹងផ្ទះរបស់ខ្លួនដើម្បីប្រមូលយកទ្រព្យសម្បត្តិព្រម ទាំងបានគេចខ្លួនដោយ សុវត្ថិភាព ដោយឡែកស្ត្រីរងគ្រោះត្រូវបានដេកស្លាប់នៅក្នុងថ្លុកឈាម ។ហេតុការណ៍នៃករណីប្លន់សម្លាប់នេះ ត្រូវបានបុរសម្នាក់ប្រទះឃើញសពស្ត្រីរងគ្រោះដេកស្លាប់ ខណៈដែលគេបានយកលុយទៅសងថ្លៃទិញជី កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧​ស្ថិត​ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ។

ស្ត្រីរងគ្រោះមានឈ្មោះ ឡា មួយ ភេទស្រី អាយុ៦៥ឆ្នាំ រស់នៅត្រង់ចំណុចកើតហេតុ ខាងលើ ដោយមានមុខរបរលក់ជីគីមីនៅនឹងផ្ទះជាស្ត្រីមេម៉ាយ និងមានកូនប្រសារជា គ្រូបង្រៀននៅសាលាអំពិលប្រាំដើម ។រី​ឯកូនបង្កើតធ្វើការនៅការិយាល័យ អប់រំស្រុកសង្កែ ដូច្នេះមួយថ្ងៃៗស្ត្រីរងគ្រោះនៅ លក់ជីតែម្នាក់ឯង ឯផ្ទះក៏ហាក់បីដូចជាមានអំណោយផលដល់ ក្រុមចោរផងដែរ ដោយសារតែផ្ទះមានចម្ងាយពីផ្លូវជាតិលេខ៥ ប្រមាណ២៥ម៉ែត្រ ព្រមទាំងមានសភាពស្ងាត់ថែមទៀតផង ។

ក្រោយពីកម្លាំង​នគរ​បាល​ជំនាញចុះទៅពិនិត្យគឺសង្គេតឃើញថា សពស្ត្រីរងគ្រោះមានស្នាមរបួសត្រង់ក្បាលជាច្រើនកន្លែង ដែលជនសង្ស័យអាចមានគ្នាលើសពីមួយនាក់ហើយបានយកវត្ថុរឹងវាយក្បាលសម្លាប់ដើម្បីប្លន់យកទ្រព្យសម្បត្តិតែម្តង ដោយមានការ បាត់កាបូបស្ពាយនៅចង្កេះមួយ ដែលជានិច្ចកាលគាត់ដាក់ លុយមិនលើសពី១លាន៥សែនរៀលឡើយ ។

ចំណែកក្នុងបន្ទប់គឺជនសង្ស័យបានធ្វើការរុះរើ កកាយ ព្រមទាំងបានយកកូនសោរបើកទូរដែររហូតធ្វើអោយកូនសោរវៀចមិនអាចបើកបាន ដែលគេសង្ស័យថា អាចមានការប្រញ៉ាប់ពេក ចំ ណែកប្រភពនានាក៏មិនមាននរណាម្នាក់បានប្រទះឃើញមនុស្សប្លែកមុខចូលទៅក្នុងផ្ទះនេះដែរ ដែលសមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះអាចត្រូវគេសម្លាប់តាំងពីវេលាម៉ោង១០ ព្រឹកម៉្លេះ ។

ចាប់ពីពេលកើតហេតុ រហូតមកទល់នឹងព្រឹកថ្ងៃ១ ខែតុលា នេះ សមត្ថកិច្ចនៅតែបន្តធ្វើការស្រាវជ្រាវទៅលើប្រភពមួយចំនួនបន្ថែមទៀត ដើម្បីតាមរកមុខសញ្ញាប្លន់សម្លាប់នេះយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕​សិរសារ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here