សង្ស័យស្រវឹងស្រាជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលបុកគូទ រថយន្តពីក្រោយដួលរងរបួសធ្ងន់

0
123

 

 

 

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាជិះម៉ូតូលឿនមិនប្រយត្ន័ជ្រុលទៅបុកគូទរថយន្តមិនចាំម៉ាកមួយគ្រឿនបណ្ដាលអោយដួលបែកមុខមាត់របួសធ្ងន់សន្លប់ស្ដូកស្ដឹង ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង២៥នាទី យប់ថ្ងៃទី ១ខែតុលាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវ២១៧ក្បែផ្សារសារឿនយ៉ានី ស្ថិត ក្នុងសង្កាត់ ជើងឯក ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានអោយដឹងថាមុន ពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយ គ្រឿងម៉ាក ហុងដា សេ១២៥ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DO-9845 ជិះម្នាក់ឯងតាមបណ្ដោយផ្លូវ២១៧ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុមិនប្រុងប្រយត្ន័បានជ្រុលចង្កូតទៅបុករថយន្តមិនចាំម៉ាកពីក្រោយដែលបើក ស្របទិសគ្នា បណ្ដាលអោយដួលបោកនិងថ្នល់រងរបួសធ្ងន់បែកមុខសន្លប់ស្ដូកស្ដឹងភ្លាមៗនោះត្រូវបានសមត្ថកិច្ចទាក់ទងហៅរថយន្តសង្គ្រោះមន្ទីរសំរាកព្យាបាល សួគ៌ាដឹកយកទៅព្យាបាលផងដែរ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានយកម៉ូតូជនរង គ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគបាល ខណ្ឌដង្កោ ដើម្បីទុកប្រគល់ឲ្យជនរងគ្រោះវិញ ៕ បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here