បើករថយន្តជែងគ្នាបុកទ្រូងផ្លូវអស់៣កងទៅមុខ​លែង​រួច​ហៅគេជួយរុញ

0
125

 

 

 

ភ្នំពេញ៖ ជនជាតិចិនម្នាក់បើករថយន្តវ៉ាជែងនឹងរថយន្តមួយគ្រឿងទៀតដែលមិនអោយវ៉ាហើយបានរ៉េចង្កូតទៅបុកទ្រូងផ្លូវ​អស់ចំនួន៣ផ្ទាំង​បែកធុងទឹកទៅមុខ​លែង​រួច​នៅទទឹងផ្លូវ​ហៅ​អ្នក​ដំណើរជួយរុញអេបខាង ។ហេតុការណ៍​នេះ​បង្កអោយមានការ​ភ្ញាក់ផ្អើលកាលវេលាម៉ោង ១២នឹង០០រំលងអាធ្រាតឈានចូលថ្ងៃទី៣ខែតុលាឆ្នាំ២០១៧​ ស្ថិត​នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​
តាមប្រភពពណ៌មានពីអ្នកឃើញហេតុការណ៍ម្នាក់​សុំ​មិនបញ្ជេញឈ្មោះបាននិយាយថា នៅមុនពេលកើតហេតុរូបគាត់បានជិះម៉ូតូនៅតាមបណ្តោយផ្លូវខាងលើ ឃើញមានរថយន្ត២គ្រឿង ដោយរថយន្តបង្កម៉ាកBMWពណ៌សពាក់ស្លាកលេខភ្នំពេញ​2AA-6951​ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ខាង​លើ​ក្នុងទិសដៅពីជើងទៅត្បូង​ជាមួយ​នឹង​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរស្របគ្នា​បើកប្រដេញជាច្រើនរយម៉ែ្រ​ត។​លុះបើក​ប្រដេញគ្នា មកដល់ចំណុចកើតហេតុរថយន្តមិនស្គាល់ម៉ាកខាងលើបើរ៉េ​ចង្កូត​ទៅផ្នែកខាងឆ្វេងបណ្តាលអោយរថយន្តបង្កខាងលើបើក​រ៉េ​ចង្កូត​ទៅ​ដូច​គ្នា​ជ្រុល​ទៅ​បុកឃឿនពេញទំហឹងបណ្តាលអោយទ្រូងផ្លូវដួលរលំអស់ចំនួន៣ផ្ទាំង។ចំណែករថយន្តបែកពោងនឹងខូចខាតមួយកំណាត់មុខទាំងស្រុងតែមិនបង្កអោយរបួសតៃកុងរង​របួស​ធ្ងន់ធ្ងរ​ឡើយ។​រីឯ​រថយន្តដែលបើកវ៉ាខាងស្តាំប្រដេញគ្នាខាងលើបានបើកទៅមុខបាត់ទៅ។​បន្ទាប់មករថយន្តបង្កខាងលើនៅបាំងទទឹងផ្លូវ បើកទៅមុខមិនរួចហើយតៃកុងខាងលើបានហៅ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​អោយជួយរុញអែបគៀនដើម្បីសំរួលចរាចរណ៍​។​

ក្រោយពេលកើតហេតុ រថយន្តខាងលើត្រូវបានជំនាញខណ្ឌពោធិ៍សែនជ័យប្រគល់អោយជំនាញចរាចរណ៍ផ្លូវគោគរាជធានីភ្នំពេញរួម​នឹង​បើកបរខាងលើ​ដើម្បី​ធ្វើ​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here