ជនសង្ស័យមួយក្រុមគំរាមកាប់នឹងភ្ជង់ប្លន់យកម៉ូតូZoomerX​ពី​បុរស​ម្នាក់​បានសម្រេចរួចជិះគេចខ្លួនបាត់ដោយ សុវត្តិភាព

0
169

 

 

 

ភ្នំពេញ៖ បុរសម្នាក់ត្រូវជនសង្ស័យ១ក្រុមមានគ្នា៧នាក់ប្រដាប់ដោយដាវសាំម៉ូរៃនិងកាំភ្លើងខ្លីបានភ្ជង់គំរាមប្លន់យកម៉ូតូZoomerXមួយគ្រឿងនិងទូរស័ព្ទដៃបានសម្រេចដោយសុវត្តិភាពរួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៣និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ស្ថិត​នៅ​តាមបណ្ដោយផ្លូវសហព័ន្ធរុស្សីខាងកើតស្តុបវត្តនាគវ័នប្រហែល៣០០ម៉ែត ក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ម៉ៅ ចាន់ នី ភេទប្រុស អាយុ២១ មុខរបរធ្វើចុងភៅនៅ YES KTV ស្នាក់នៅផ្សាទំនប់ជិតរង្វង់កាំកូសុីធី ។ ចំណែកសម្ភារះដែលត្រូវក្រុមជនសង្ស័យប្លន់យកទៅនោះរូមមាន ម៉ូតូម៉ាកZoomerX ពណ៌​ខ្មៅ​លាយស សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 7320 និងទូរស័ព្ទដៃម៉ាក សាមសុង មួយគ្រឿង។

តាមសម្ដីជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគេបានចេញពីធ្វើការហើយឌុបមិត្តភ័ក្រទៅវត្តស្វាយដង្គម។ ក្រោយពីដាក់មិត្តភ័ក្រនៅវត្តស្វាយដង្គមរួចហើយរូបគេក៏ជិះម៉ូតូតែម្នាក់ឯងដើម្បីទៅផ្ទះនៅឯផ្សាទំនប់ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ខណៈ​ដែលកំពុងជិះជិតដល់ស្តុបវត្តនាគវ័នស្រាប់តែលិចមុខក្រុមជនសង្ស័យមួយក្រុមមានគ្នា៧នាក់ជិះម៉ូតូ៣គ្រឿងមានម៉ូតូម៉ាកនិច មួយគ្រឿង ម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿង និងម៉ាកឡែតមួយគ្រឿង និងប្រដាប់ដោយដាវសាំម៉ូរៃ២ដើមនិងកាំភ្លើងខ្លីមួយដើមមិនចាំម៉ាក បានធ្វើសកម្មភាពធាក់ម៉ូតូអោយដួលហើយដកដាវនិងកាំភ្លើងគំរាមកាប់និងបាញ់ទៀតផង ហើយលើកម៉ូតូរបស់ខ្លួននាំគ្នាជិះគេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុជនរងគ្រោះបានដើររកខ្ចីទូរស័ព្ទគេដើម្បីទាក់ទងសុំអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ចអោយជួយរូបគេ។​បន្ទាប់​មក​ទើបកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាជាច្រើននាក់ចុះទៅជួបជនរងគ្រោះហើយដឹកជនរងគ្រោះទៅចង្អុលបញ្ហាញពីកន្លែងកើតហេតុទើបដឹងថាជាទឹកដីខណ្ឌដូនពេញទើបនាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញាស្រាវជ្រាវចាប់ក្រុមជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕​បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here