ឃើញទ្វារចំហរចូលទៅលួចយកកាបូបលុយត្រូវចាប់ខ្លួនបានម្នាក់

0
127

 

 

ភ្នំពេញ៖ ជនស្ទាវ២នាក់បានធ្វើសកម្មភាពចូលទៅលួចយកកាបូបលុយនៅក្នុងផ្ទះមួយកន្លែង ខណៈដែលលោកយាយម្ចាស់ កាបូបម្នាក់កំពុងពិសារបាយនៅក្នុងផ្ទះនោះដែលប៉ុន្តែនៅកន្លែងផ្សេង មិនបានដឹងថាជនទាំងនោះចូលទៅលួចកាបូបគាត់ឡើយ ប៉ុន្តែពេលនោះត្រូវបានចៅស្រីរបស់គាត់មើលពីលើជាន់ទី១ទៅឃើញ ក៏បានស្រែកថាចោរបង្កឥ្យមានការភ្ញាក់ផ្អើល ហើយភ្លាមៗ នោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍កាកាប២ ចុះសហការណ៏ជាមួយចៅប្រុសម្ចាស់កាបូបចាប់ខ្លួនបានម្នាក់​ ចំណែក​បក្ខ​ពួក​ម្នាក់ទៀតគេចខ្លួនបាត់ស្រមោល។ហេតុការណ៏នោះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនិងម្នាក់ទៀតរត់េចខ្លួនបាត់ឈ្មោះវង្ស។ ជនសង្ស័យដែលត្រូវចាប់ខ្លួនបាន នោះឈ្មោះ ហយ វណ្ណារ៉ា អាយុ២៥ឆ្នាំ ស្នាក់នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។ចំណែកលោកយាយ ដែលជាម្ចាស់កាបូបឈ្មោះ ជីម ខុន អាយុជាង៧០ឆ្នាំ ស្នាក់នៅក្នុងភូមកើតហេតុខាងលើ ហើយកាបូបបានយកបានមកវិញ ប៉ុន្តែលុយនៅក្នុងនោះចំនួនជាង១ពាន់ដុល្លារ ត្រូវបានជនដែលរត់គេចខ្លួននោះយកទៅបាត់អស់។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុលោកយាយបានទុកកាបូបលុយនៅលើសាឡុងនៅក្នុងផ្ទះ បន្ទាប់មកបាន ទៅហូបបាយ ដោយមិនបានបិទទ្វារផ្ទះនោះឡើយ ខណៈនោះស្រាប់តែក្រុមជនសង្ស័យខាងលើ ចូលទៅធ្វើសកម្មភាពលួចយក កាបូបលុយរួចបានគេចខ្លួន។ចំណែកលោកយាយមិនបានដឹងនោះទេ ប៉ុន្តែសកម្មភាពរបស់ចោរត្រូវបានចៅស្រីលោកយាយម្នាក់ កំពុងស្ថិតនៅលើផ្ទះជាន់ទី១ប្រទះឃើញ ក៏បានស្រែកថាចោរបង្កឲ្យមានការភ្ញាក់ផ្អើល ទើបនគរបាលប៉ុស្ដិ៍ខាងលើចុះទៅសហ ការណ៍ជាមួយចៅប្រុសរបស់លោកយាយចាប់បានម្នាក់ ចំណែកម្នាក់ទៀតបានយកលុយជាង១ពាន់ដុល្លារទៅបាត់ ដោយបានបោះ ចោលកាបូបស្ពាយរបស់លោកយាយចូលទៅក្នុងទឹក។ក្រោយមកនគរបាលបាននាំជនម្នាក់ដែលចាប់ខ្លួនបាននោះទៅធ្វើការសាក សួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here