ទើប​តែ​ស្គាល់គ្នាបាន២ថ្ងៃចូលក្រេបទឹកឃ្មុំនៅផ្ទះសំណាក់ខាងប្រុសក្លាយជាអ្នកទោស

0
178

 

 

 

ភ្នំពេញ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ធ្វើការចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ក្មេងស្រីម្នាក់ ដោយបានចោទ ប្រកាន់ពីបទរំលោភសេពសន្ធវៈ កាលពី៣ថ្ងៃមុននៅក្នុងផ្ទះសំណាក់មួយកន្លែង ហើយក្រោយពេលទទួលបានពាក្យបណ្ដឹង កម្លាំង នគរបាលប៉ុស្ដិ៍ខាងលើក៏បានធ្វើការចាប់ខ្លួនយុវជ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១១នឹង ០០នាទីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ នៅក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនដែលត្រូវនគរបាលចាប់ខ្លួននោះឈ្មោះ អាំ វាសនា អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងភូមិព្រៃល្វា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះចេត ស្រីពេជ្យ ( ច . ស.ព )អាយុ១៥ឆ្នាំ មានទីលំនៅក្នុងភូមិក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានឲ្យដឹងថា រវាងនាងរងគ្រោះនិងយុវជនសង្ស័យពីមុនមកមិនដែលធ្លាប់ស្គាល់គ្នានោះទេ ហើយក៏គ្មានទំនាក់ ទំនងនិងគ្នាឡើយ ទើបតែនៅអំឡុងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ បានស្គាល់គ្នាតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ហើយក៏បានឈានដល់ការទាក់ទងស្នេហាជាមួយគ្នា។លុះ២ថ្ងៃក្រោយមកគឺនៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៧ ក៏បានណាត់ជួបគ្នាដើរលេង ដោយជននោះប្រាប់នាងថា ទៅរកហូបបង្អែមប៉ុន្តែមិនបានទៅរកបង្អែមហូបឡើយក៏បាននាំនាងចូលផ្ទះសំណាក់ធីជេ ដែលមានទីតាំង ស្ថិតនៅក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ហើយត្រូវយុវជននោះចាប់នាងរំលោភសេពសន្ធវៈរហូតបានសម្រេច។លុះព្រឹកឡើងទើប បែកគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន ចំណែកនាងដោយខ្លាចម្ដាយរករឿងនិងខឹងជនបោកប្រាស់ នោះនាំទៅចាប់រំលោភក៍បានប្រាប់! ម្ដាយឲ្យដឹង ហើយម្ដាយរបស់នាងបានទៅប្ដឹងនគរបាលឲ្យចាប់ខ្លួនជននោះ ទារសំណង៦ពាន់ដុល្លារប៉ុន្តែជននោះគ្មានលទ្ធភាព ទើបសំណូមពរឲ្យនគរបាលចាត់ការតាមនិតិវិធីច្បាប់តែម្ដង៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here